នាយករដ្ឋមន្រ្ដី ប្រាប់ដល់វិនិយោគិនជាតិ-អន្តរជាតិ កុំព្រួយបារម្ភលើបញ្ហាព្រំដែនជាមួយថៃ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ដល់វិនិយោគិនជាតិ-អន្តរជាតិ កុំព្រួយបារម្ភលើបញ្ហាព្រំដែនបន្តិចបន្ដួចជាមួយថៃ ហើយបន្តជ្រើសរើសយកការវិនិយោគនៅកម្ពុជា ដែលកំពុងមានសក្ដានុពលសម្រាប់ការវិនិយោគលើវិស័យជាច្រើន។
សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គី នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានខិតខំបំពេញការងាររបស់ខ្លួនបង្កើតកិច្ចប្រតិបត្តិការទាក់ទាញវិនិយោគមកកម្ពុជានិងបានគៀងគជំនួយសង្គមកិច្ចជាច្រើននិងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើន។
សម្ដេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលខិតខំពង្រឹងបរិយាកាសល្អដើម្បីធានាបាននូវស្ថេរភាពនិងលំនឹងនូវការវិនិយោគរបស់អ្នកវិនិយោគនិងការពារផលប្រយោជន៍ផ្សេងៗរបស់របស់អ្នកវិនិយោគក្នុងនឹងក្រៅប្រទេស។ រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញនូវការលើកទឹកចិត្តជាច្រើនដល់អ្នកវិនិយោគិនមកវិនិយោគនៅកម្ពុជា៕

