**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សហរដ្ឋអាមេរិក សម្រេចផ្តល់ពេលវេលា២សប្តាហ៍សម្រាប់ការចរចាជាមួយអុីរ៉ង់ ខណៈស្ថានភាពតានតឹងបន្តកើនឡើង

(បរទេស)÷ ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ប្រធានាធិបតីដូណាល់ ត្រាំ បានសម្រេចផ្តល់ពេលវេលា ២ សប្តាហ៍សម្រាប់ការចរចាទៅកាន់អុីរ៉ង់ មុននឹងសម្រេចចិត្តអំពីការវាយប្រហារយោធា ដោយមានគោលបំណងជំរុញដល់ដំណោះស្រាយការទូត។ ការសម្រេចចិត្តនេះកើតឡើង ខណៈអុីស្រាអែលបន្តវាយប្រហារលើអុីរ៉ង់ បង្កឱ្យស្ថានភាពតំបន់កាន់តែតានតឹង។

លោក ត្រាំ និងអ្នកប្រឹក្សារបស់គាត់សង្ឃឹមថា អុីរ៉ង់ដែលរងការខូចខាតពីការវាយប្រហារ អាចនឹងព្រមលើការផ្អាកការបំលែងយូរ៉ានីញ(uranium) ដើម្បីចូលរួមចរចាថ្មី។ ទោះបីជាមុននេះ លោក ត្រាំបង្ហាញសញ្ញាដែលបង្ហាញពីការរំពឹងវាយប្រហារ ខណៈនេះគាត់កំពុងពិចារណាដំណោះស្រាយសន្តិវិធី ដោយចង់ជៀសវាងសង្គ្រាមប្រវត្តិសាស្ត្រដែលអាចឈានទៅយូរឆ្នាំ។

អុីរ៉ង់បន្តជំរុញថា ពួកគេនឹងមិនចូលរួមចរចាជាមួយសហរដ្ឋអាមេរិកទេ ដលើកលែងតែអុីស្រាអែលបញ្ឈប់ការវាយប្រហារ។ បច្ចុប្បន្ន គ្មានកិច្ចចរចាផ្លូវការណាមួយកំពុងពិភាក្សារវាងអុីរ៉ង់ និងសហរដ្ឋអាមេរិកទេ។

មន្រ្តីបរទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំង បានធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាជាមួយអុីរ៉ង់ ដោយសង្ឃឹមអាចជួយរួមដោះស្រាយវិបត្តិនេះ។ ទោះបីជាអ្នកបម្រើការផ្នែកការទូតអាមេរិកជាច្រើនមិនទទួលបានសេចក្តីណែនាំច្បាស់លាស់ពីសេតវិមានទេ ប៉ុន្តែគាត់ Steve Witkoff តំណាងសេតវិមានក៏បន្តរក្សាសារជាផ្លូវការជាមួយអុីរ៉ង់តាមរយៈទូត។

លោក ត្រាំកំពុងទទួលសេចក្តីជូនដំណឹងជាប្រចាំពីមន្រ្តីអាមេរិក ហើយពិចារណាលើជម្រើសយោធា រួមទាំងការវាយប្រហារលើប៉ុស្តិ៍នុយក្លេអ៊ែរផ្ទៃដីរបស់អុីរ៉ង់។ មានមន្រ្តីជាន់ខ្ពស់ជារបស់អុីស្រាអែលមួយចំនួនបានបង្ហាញការមិនពេញចិត្តចំពោះការពន្យារដំណើរការ នេះ។ ទោះយ៉ាងណា មន្រ្តីអឺរ៉ុបសង្ឃឹមថា វិស័យការទូតអាចជួយបង្កើតផ្លូវទៅរកដំណោះស្រាយ។

អត្ថបទពីកញ្ញា ហេង គីមជូ

អត្ថបទដែលជាប់ទាក់ទង