នាយករដ្ឋមន្ត្រីថៃសុំអភ័យទោសក្រោយការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីកម្ពុជាលេចចេញសាធារណៈ

(បាងកក)÷ ថ្ងៃទី១៩ មិថុនា (Reuters) – នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានសូមអភ័យទោសនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសន្ទនាតាមទូរស័ព្ទរវាងនាងនិងអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រូវបានលេចចេញសាធារណៈ។
លោកស្រី Paetongtarn បានបញ្ជាក់ថា ការហៅទូរស័ព្ទនោះធ្វើឡើងតាមទូរស័ព្ទផ្ទាល់ខ្លួនរបស់នាង ហើយនាងមិនបានដឹងថាសន្ទនានោះនឹងត្រូវបានថតសំឡេង និងផ្សព្វផ្សាយសាធារណៈឡើយ។
នាងបានបន្តថា រាជរដ្ឋាភិបាលថៃត្រៀមខ្លួនគាំទ្រកងទ័ពជាតិដោយគ្រប់វិធីសាស្រ្ត។
អត្ថបទពីកញ្ញា ហេង គីមជូ
