**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ

មនុស្សរាប់រយនាក់ បានភៀសខ្លួនចេញពីអ៉ីរ៉ង់ទៅប្រទេសអាស៊ែបៃហ្សង់ ក្នុងរយៈពេល ៥ថ្ងៃ ចាប់តាំងពីមានសង្រ្គាមផ្លូវអាកាសអ៉ីស្រាអែល-អ៉ីរ៉ង់

អាមេនី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ ២០២៥ មនុស្សរាប់រយនាក់ បានភៀសខ្លួនចេញពីអ៉ីរ៉ង់ទៅប្រទេសអាស៊ែបៃហ្សង់ ក្នុងរយៈពេល ៥ថ្ងៃ ចាប់តាំងពីមានសង្រ្គាមផ្លូវអាកាសអ៉ីស្រាអែល-អ៉ីរ៉ង់ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសអាមេនី ក៏បានរាយការណ៍ថា ឥណ្ឌាបានជម្លៀសពលរដ្ឋរបស់ខ្លួនចំនួន ១១០នាក់ចេញពីអ៉ីរ៉ង់ តាមរយៈប្រទេសអាមេនី។

ការធ្វើដំណើរតាមផ្លូវគោក ចេញពីទីក្រុងតេហេរ៉ង់ ទៅច្រកចូលអាស៊ែបៃហ្សង់ ត្រូវចំណាយពេលប្រហែល ៨ម៉ោង ខណៈដើម្បីទៅដល់ព្រំដែនអាមេនី ត្រូវចំណាយពេលជាង ១០ម៉ោង។ អ្នកនាំពាក្យក្រសួងការបរទេសអាស៊ែបៃហ្សង់ លោក Aykhan Hajizadeh បាននិយាយថា ពលរដ្ឋជាង ១ ២០០នាក់ មកពី ៥១ប្រទេស បានស្នើសុំការអនុញ្ញាតឱ្យឆ្លងពីអ៉ីរ៉ង់មកអាស៊ែបៃហ្សង់។

លោកបានបដិសេធលម្អិតពីចំនួនជាក់លាក់ ប៉ុន្តែមន្រ្តីអាស៊ៃបៃហ្សង់ម្នាក់និយាយថា មានច្រើនជាង ៦០០នាក់មកពីរុស្ស៉ី អាមេរិក អាល្លឺម៉ង់ អេស្ប៉ាញ អ៉ីតាលី ស៊ែប៊ី រូម៉ានី ព័រទុយហ្គាល់ ចិន វៀតណាម អារ៉ាប់រួម ហ្សកហ្ស៊ី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន តាហ្ស៉ីគីស្ថាន និងអ៊ូសបេគីស្ថាន។

គួរបញ្ជាក់ថា ជើងហោះហើរចេញពីអ៉ីរ៉ង់ ត្រូវបានជំរុញដោយការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ អ៉ីរ៉ង់បានសងសឹកវិញ ជាមួយនិងការវាយប្រហារដោយមីស៉ីល និងដ្រូន៕

អត្ថបទដែលជាប់ទាក់ទង