**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

ពិធីសម្ពោធកម្មវិធីសហគ្រិនមហាវិទ្យាល័យ សាកលវិទ្យាល័យជាតិមានជ័យ រដូវកាលទី៣

ភ្នំពេញ៖សហគ្រិនខ្មែរ និងសាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំបើកដំណើរការកម្មវិធី សហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ ដោយមានការប្រកួតប្រជែងគំរូអាជីវកម្ម ដែលមានការចូលរួមពីព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធានដេប៉ាតឺម៉ង់ លោកគ្រូ អ្នកគ្រូ និស្សិតរបស់សាកលវិទ្យាល័យជាតិមានជ័យនិងសិស្សវិទ្យាល័យ  ចូលរួមប្រមាណ២១០នាក់ ក្នុងនោះបេក្ខជនដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងគំរូអាជីវកម្មចំនួន៦០នាក់ មានសមត្ថភាពធ្វើបទបង្ហាញនូវគំនិតធុរកិច្ចថ្មី ដល់ក្រុមគណៈកម្មការដែលជា សហគ្រិនមានបទពិសោធន៍ និងជាអ្នកដឹកនាំក្នុងវិស័យនវានុវត្តន៍ជាច្រើនរូប ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ផ្តាំផ្ញើថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល ហើយកម្មវិធីនេះ យុវសិស្សមានឱកាសបង្កើតនវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»

ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ បានមានប្រសាសន៍ផ្តាំផ្ញើផងដែរថា ដើម្បីអភិវឌ្ឍសហគ្រាសពីធុនតូចទៅជាធុនមធ្យម និងពីធុនមធ្យមទៅជាធុនធំ និងចុងក្រោយក្លាយជាក្រុមហ៊ុនអន្តរជាតិ សហគ្រាសត្រូវការធាតុបីសំខាន់គឺហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព ។

ឯកឧត្តម បានបន្តថា សហគ្រិនមហាវិទ្យាល័យដែលបានរៀបចំនៅសាកលវិទ្យាល័យជាតិមានជ័យអាចជួយពង្រឹងសមត្ថភាព សហគ្រិនភាពនិងសមត្ថភាពបច្ចេកវិទ្យាបន្ថែមលើហិរញ្ញវត្ថុដើម្បីជួយសម្រេចបេសកកម្មនៃការពង្រីកខ្លួន របស់សហគ្រាសដើម្បីបង្កើតការងារដែលមានផលិតភាពក្នុងចំនួនច្រើន ។

លោក លោក ផុន សុវិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិមានជ័យបានលើកឡើងថា “សាកលវិទ្យាល័យជាតិមានជ័យមិនត្រឹមតែផ្តោតទៅលើការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ សាកលវិទ្យាល័យក៍មានបេសកម្មតម្រង់ទិសអភិវឌ្ឍន៍សមត្ថភាពស្រាវជ្រាវដោយផ្សារភ្ជាប់ជាមួយឧស្សាហកម្មដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់នៃប្រទេសកម្ពុជា”

កម្មវិធីនេះ គឺជាផ្នែកមួយរបស់កម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាព និងសហគ្រិនភាព ទៅកាន់និស្សិត ដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផល ឬសេវាកម្ម ដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធារណៈ និង វិស័យឯកជន។

គួរ បញ្ជាក់ ថា ក្រុមនិស្សិតឆ្នើមដែលជាប់ជ័យលាភី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងមានឱកាសក្លាយជាក្រុមជម្រើសចូលរួមក្នុងកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មីជាមួយក្រុមធំ ដែលមានសាកលវិទ្យល័យចំនួនប្រមាណ ៥០ មកពីទូទាំងប្រទេសកម្ពុជា ដូចជា កម្មវិធី UnipreneurCamp, UnipreneurSprint ។

ចំណែកឯក្រុមក្រុមនិស្សិតឆ្នើមដែលជាប់ជ័យលាភី ក្នុងវគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសបន្តក្នុងការប្រកួតថ្នាក់ជាតិ (UnipreneurNational Challenge ) ។

អត្ថបទដែលជាប់ទាក់ទង