**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

បទវិភាគ៖ពីក្រុងXi’an ដល់ក្រុងAstana កិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ីកណ្តាលកំពុងបោះជំហានទៅមុខជាលំដាប់

តបតាមការអញ្ជើញរបស់លោកKassym-Jomart Tokayev ប្រធានាធិបតីសាធារណរដ្ឋកាហ្សាក់ស្ថាន លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅកាន់ទីក្រុង Astana រដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថាន ដើម្បីចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមិថុនា ។ នេះជាលើកទីមួយហើយដែលកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលបានប្រារព្ធធ្វើនៅប្រទេសអាស៊ីកណ្តាល ។ “វានឹងចាប់ដំណើរការនូវយុគសម័យមាសនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់” “នឹងក្លាយជានិមិត្តសញ្ញាមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ីកណ្តាល” ។ល។ ការវាយតម្លៃខ្ពស់ពីប្រព័ន្ធសារព័ត៌មាននៃប្រទេសអាស៊ីកណ្តាលបានបង្ហាញយ៉ាងពេញលេញនូវការរំពឹងទុកយ៉ាងស្មោះសរបស់ប្រទេសក្នុងតំបន់ចំពោះកិច្ចប្រជុំកំពូលក្នុងការជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងអាស៊ីកណ្តាល ។ បច្ចុប្បន្ននេះ កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរបានប្រារព្ធធ្វើតាមកាលកំណត់ ដើម្បីជំរុញឱ្យប្រទេសទាំង ៦ ឆ្ពោះទៅរកដំណើរថី្មនៃកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងចិននិងអាស៊ីកណ្តាល ។
ទំនាក់ទំនងរវាងចិននិងប្រទេសអាស៊ីកណ្តាលមានដើមចមប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ តម្រូវការជាក់ស្តែងដ៏ទូលំទូលាយនិងមូលដ្ឋានគ្រឹះនៃឆន្ទ:ប្រជាជនដ៏រឹងមាំ ។ កាលពីខែឧសភា ឆ្នាំ ២០២៣ កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកដំបូងបានប្រារព្ធធ្វើដោយជោគជ័យនៅទីក្រុង Xi’an ខេត្ត Shaanxi ប្រទេសចិនដែលជាទីចាប់ផ្តើមនៅទិសខាងកើតនៃផ្លូវសូត្របុរាណ ។ នេះជាកិច្ចប្រជុំកំពូលលើកដំបូងដែលត្រូវបានរៀបចំឡើងនៅកន្លែងផ្ទាល់ចាប់តាំងពីប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង ៥ បានបង្កើតទំនាក់ទំនងការទូតរយៈពេល ៣១ ឆ្នាំមក ហើយក៏ជាកិច្ចប្រជុំកំពូលលើកដំបូងបន្ទាប់ពីបានបង្កើតយន្តការចិន-អាស៊ីកណ្តាលរយៈពេល ៣ ឆ្នាំមកផងដែរ ។ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលនេះព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះដោយបានគូសបញ្ជាក់ថា ពិភពលោកត្រូវការអាស៊ីកណ្តាលដែលប្រកបដោយស្ថិរភាព វិបុលភាព ភាពចុះសម្រុងគ្នានិងការតភ្ជាប់គ្នា ព្រមទាំងបានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពី”ការប្រកាន់ខ្ជាប់ ៤ ចំណុច”អំពីបញ្ហាថា តើត្រូវកសាងសហគមន៍រួមជោគវាសនារវាងចិននិងអាស៊ីកណ្តាលតាមរបៀបណា ក៏ដូចជាបានលើកឡើងនូវ”សំណើ ៨ ចំណុច”អំពីបញ្ហាថា តើត្រូវអភិវឌ្ឍកិច្ចសហប្រតិបតិ្តការទ្វេភាគីតាមរបៀបណា គំនិតផ្តួចផ្តើមទាំងនេះទទួលបានការកោតសរសើរខ្ពស់និងការឆ្លើយតបយ៉ាងសកម្មពីសំណាក់ប្រមុខរដ្ឋនៃបណ្តាប្រទេសអាស៊ីកណ្តាលនានា ។
ពីក្រុងXi’an ដល់ក្រុងAstana ថ្នាក់ដឹកនាំនៃប្រទេសទាំង ៦ បានជួបជុំគ្នាម្តងទៀត ដើម្បីរឹតចំណងមិត្តភាពប្រពៃណី រួមគ្នាស្វែងរកការអភិវឌ្ឍនាពេលអនាគត ។ ប្រការនេះនឹងពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការជឿទុកចិត្តគ្នាទៅវិញទៅមក ប្រមូលផ្តុំគំនិតឯកភាពរួមនៃកិច្ចសហប្រតិបត្តិការនិងធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់ខាងយុទ្ធសាស្រ្ត ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ ក៏ដូចជាបំពេញបន្ថែមនូវថាមពលវិជ្ជមានកាន់តែច្រើនសម្រាប់ការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងអាស៊ីកណ្តាលដែលមានភាពកាន់តែជិតស្និទ្ធ ។
នាពេលបច្ចុប្បន្ននេះ បម្រែបម្រួលនៃពិភពលោក បម្រែបម្រួលនៃយុគសម័យនិងបម្រែបម្រួលនៃប្រវត្តិសាស្រ្តកំពុងកើតឡើងតាមរបៀបដែលមិនធ្លាប់មានកាលពីមុន ។ ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង ៥ សុទ្ធតែប្រឈមមុខនឹងការសាកល្បងនៃបម្រែបម្រួលស្ថានការណ៍អន្តរជាតិ សុទ្ធតែស្ថិតក្នុងដំណាក់កាលគន្លឹះនៃការអភិវឌ្ឍនិងការស្តារឡើងវិញ ហើយក៏ជាអ្នករួមដំណើរ ដើម្បីស្តារនូវភាពរុងរឿងរបស់ប្រជាជាតិឡើងវិញផងដែរ។ នេះគឺជាកម្លាំងចលករផ្ទៃក្នុងដ៏ខ្លាំងក្លាដែលធ្វើឱ្យភាគីទាំងពីរដើរកាន់តែជិតស្និទ្ធជាមួយគ្នា ។
ចាប់តាំងពីលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ”នៅប្រទេសកាហ្សាក់ស្ថានកាលពីខែកញ្ញា ឆ្នាំ ២០១៣ មក អាស៊ីកណ្តាលបានក្លាយជាតំបន់មួយក្នុងចំណោមតំបន់ដែលកំពុងអនុវត្តគម្រោងច្រើនបំផុតក្នុងក្របខ័ណ្ឌសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេសទាំង ៦ បានអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ពង្រីកឧត្តមភាពបំពេញបន្ថែមគ្នានិងធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់ខាងយុទ្ធសាស្រ្តដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យជាច្រើនទទួលបានសមិទ្ធផលជាផ្លែផ្កា ពោលគឺ នៅឆ្នាំ ២០២៤ ទំហំសរុបនៃពាណិជ្ជកម្មរវាងចិននិងប្រទេសអាស៊ីកណ្តាលបានឈានដល់ ៩៤,៨ ប៊ីលានដុល្លារអាមេរិកដែលបានបំបែកកំណត់ត្រាថ្មី វាបានជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍសេដ្ឋកិច្ចរៀងៗខ្លួន និម្មាបនកម្មតភ្ជាប់គ្នាថ្មីបាននិងកំពុងបង្កើតឡើងយ៉ាងឆាប់រហ័ស គម្រោងផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថានដែលកំពុងសាងសង់ បំពង់បង្ហូរឧស្ម័នធម្មជាតិដែលបានឆ្លងកាត់វាលខ្សាច់ដ៏ធំល្វឹងល្វើយនិងរទេះភ្លើងចិន-អឺរ៉ុបដែលបានឆ្លងកាត់ប្រទេសអាស៊ីកណ្តាលបាននិងកំពុងបង្កើតជាស្ពានម្ដងមួយៗដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ គម្រោងសហប្រតិបត្តិការមួយចំនួនដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនិងជីវភាពរស់នៅរបស់ប្រជាជន ដូចជាស្ថានីយថាមពលPV Almaty និងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មលេខ២ របស់ Dushanbe ជាដើមត្រូវបានអនុវត្តនិងទទួលបានសមិទ្ធផលជាផ្លែផ្កា ដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ ដោយឡែកចំណុចកំណើនថ្មី ដូចជា ហិរញ្ញវត្ថុ កសិកម្ម ការកាត់បន្ថយភាពក្រីក្រ ភាពបៃតងនិងកាបូនទាប វេជ្ជសាស្ត្រនិងសុខាភិបាលនិងការច្នៃប្រឌិតថ្មីខាងឌីជីថលជាដើមត្រូវបានពូនជ្រំជាបន្តបន្ទាប់ ដើម្បីបំផុសកម្លាំងរស់រវើកថ្មីនៃកិច្ចសហប្រតិបត្តិការ ។ល។ ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលបាននិងកំពុងប្រកាន់ខ្ជាប់ការអភិវឌ្ឍរួម ដើម្បីពួតដៃគ្នាឆ្ពោះទៅរកការធ្វើទំនើបកម្ម ។
ក្នុងឱកាសជិតនឹងបើកធ្វើកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរ ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលសំដៅចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទូទាំងពិភពលោកបានបង្ហាញថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងចិននិងប្រទេសអាស៊ីកណ្តាលចំនួន ៥ គឺជាការឆ្លុះបញ្ចាំងដ៏ពិតប្រាកដនៃសហគមន៍រួមវាសនារបស់មនុស្សជាតិដែលបានបំពេញបន្ថែមភាពនឹងនរជាបន្តបន្ទាប់ទៅក្នុងសហគមន៍អន្តរជាតិដែលមានភាពរង្គោះរង្គើ ។ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៤ ភាគរយបានលើកឡើងថា យន្តការនៃកិច្ចជំនួបពិភាក្សារវាងប្រមុខរដ្ឋចិន-អាស៊ីកណ្តាលបានដើរតួនាទីណែនាំដ៏សំខាន់ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២ ភាគរយបានយល់ឃើញថា ចិនបានចាត់ទុកអាស៊ីកណ្តាលជាទិសដៅអទិភាពមួយនៃការទូតជាមួយប្រទេសជិតខាងដែលនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់ការអភិវឌ្ឍនិងធ្វើបរិវត្តកម្មរបស់ប្រទេសអាស៊ីកណ្តាលនិងលើកកម្ពស់ឥទ្ធិពលក្នុងតំបន់ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៨,៥ ភាគរយបានយល់ឃើញថា ចិននិងប្រទេសអាស៊ីកណ្តាលចំនួន ៥ ទទួលបានប្រសិទ្ធភាពដ៏លេចធ្លោក្នុងវិស័យសេដ្ឋកិច្ចបៃតងនិងការធ្វើបរិវត្តកម្មឌីជីថលជាដើម ហើយកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានអនាគតដ៏ទូលំទូលាយ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៤,២ ភាគរយបានយល់ឃើញថា កិច្ចសហប្រតិបត្តិការខាងការដឹកជញ្ជូនគមនាគមន៍និងបណ្តាញឡូជីស្ទិកប្រហែលនឹងក្លាយជាចំណុចលេចធ្លោថ្មីនៃកិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសអាស៊ីកណ្តាល ។
ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលសុទ្ធតែជាប្រទេសសកលខាងត្បូង ដែលបាននិងកំពុងប្រកាន់ខ្ជាប់ការអនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ ។ ក្នុងយន្តការពហុភាគី ដូចជាអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការសៀងហៃនិងសន្និសីទអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA)ជាដើម ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលបានធ្វើកិច្ចសហប្រតិបតិ្តយ៉ាងជិតស្និទ្ធ ។ ភាគីទាំងពីរបានរួមគ្នាគាំពារពហុភាគីនិយម គាំទ្រគ្នាយ៉ាងមុតមាំលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរៀងៗខ្លួន គាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ ក៏ដូចជាផលប្រយោជន៍ជាយុទ្ធសាស្ត្ររវាងគ្នានិងគ្នា ដើម្បីជំរុញសណ្តាប់ធ្នាប់អន្តរជាតិឱ្យវិវឌ្ឍទៅរកទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល ។
មិត្តភក្តិអាស៊ីកណ្តាលតែងតែនិយាយថា ទោះបីជាអាស៊ីកណ្តាលនៅឆ្ងាយពីសមុទ្រក៏ដោយ ក៏ប៉ុន្តែ”យើងនៅកៀកប្រទេសចិន ហើយទីផ្សារដ៏ធំធេងរបស់ប្រទេសចិនគឺជាមហាសាគររបស់យើង” ។ ក្នុងនាមជាអ្នកជិតខាងល្អ ដៃគូល្អ មិត្តល្អនិងជាបងប្អូនល្អ ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលនឹងជំរុញទំនាក់ទំនងចិន-អាស៊ីកណ្តាលឱ្យឡើងដល់កម្រិតថ្មីតាមរយៈតម្រិះប្រាជ្ញានិងទំនួលខុសត្រូវកាន់តែខ្លាំងដើម្បីរួមចំណែកកាន់តែថ្មីនិងកាន់តែធំសម្រាប់ការគាំពារសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង