ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារនគរបាលអន្តោប្រវេសន៍ និងនគរបាលការពារព្រំដែន ដើម្បីប្រសិទ្ធភាពការងារសន្តិសុខ និងការគ្រប់គ្រងបទល្មើសនានាតាមបណ្ដាច្រកទ្វារព្រំដែន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារនគរបាលអន្តោប្រវេសន៍ និងនគរបាលការពារព្រំដែន ដើម្បីប្រសិទ្ធភាពការងារសន្តិសុខ និងការគ្រប់គ្រងបទល្មើសនានាតាមបណ្ដាច្រកទ្វារព្រំដែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំសម្ដេចក្រឡាហោម ស ខេង ទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គនាយក អគ្គនាយករង និងប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប៕

