**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

អភិបាលរដ្ឋ Texas នៃសហរដ្ឋអាមេរិក បានប្រកាសថា រដ្ឋរបស់លោក នឹងដាក់ពង្រាយកងទ័ពឆ្មាំជាតិរបស់ខ្លួន​ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់

បរទេស៖ អភិបាលរដ្ឋ Texas នៃសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអង្គារ ទី១០ ខែមិថុនា បានប្រកាសថា រដ្ឋរបស់លោក នឹងដាក់ពង្រាយកងទ័ពឆ្មាំជាតិរបស់ខ្លួន ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ បន្ទាប់មានបាតុកម្មគ្រោងរៀបចំឡើងនៅក្នុងរដ្ឋ នាសប្តាហ៍នេះ។

អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «កងកម្លាំងឆ្មាំជាតិ Texas នឹងត្រូវដាក់ពង្រាយទៅកាន់ទីតាំងនានាទូទាំងរដ្ឋ ដើម្បីធានាសន្តិភាពនិងសណ្តាប់ធ្នាប់។ បាតុកម្មដោយសន្តិវិធីគឺស្របច្បាប់ ក៏ប៉ុន្តែ​ការបង្កឱ្យមានគ្រោះថ្នាក់ចំពោះបុគ្គល ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ គឺជាទង្វើខុសច្បាប់ ដែលនឹងនាំទៅរកការចាប់ខ្លួន។

ឆ្មាំជាតិរដ្ឋ Texas នឹងប្រើមធ្យោបាយនិងយុទ្ធសាស្រ្តគ្រប់បែបយ៉ាង ដើម្បីជួយអាជ្ញាធរអនុវត្តច្បាប់ រក្សាសន្តិសុខសណ្តាប់ធ្នាប់»។ យ៉ាងណាមិញ លោក Abbott មិនបានប្រាប់ថា កងកម្លាំងឆ្មាំជាតិចំនួនប៉ុន្មាន នឹងត្រូវដាក់ពង្រាយនោះឡើយ។

ប៉ុន្មានថ្ងៃមកនេះ នៅទីក្រុង Los Angeles (LA) នៃរដ្ឋ California ផ្ទុះបាតុកម្មយ៉ាងកក្រើក​បានផ្ទុះឡើង ហើយបានប្រែក្លាយ​ជាអំពើហិង្សាយ៉ាងវឹកវរ រហូតដល់ថ្នាក់មាន ការដាក់ពង្រាយកងទ័ពឆ្មាំជាតិ និងទាហានម៉ារីនសរុបរាប់ពាន់នាក់ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ ហើយបម្រាមគោចរក៏ត្រូវបានដាក់ចេញថែមទៀតផង។ បើតាមប៉ូលិស LA រយៈពេល៤យប់កន្លងមក មនុស្សយ៉ាងហោច៣៧៨នាក់ ត្រូវបានចាប់ខ្លួន។

គួរបញ្ជាក់ថា បាតុកម្មស្រដៀងគ្នា ដែលមានគោលដៅប្រឆាំងអាជ្ញាធអន្តោ​ប្រវេសន៍ និងរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានរាលដាលដល់ទីក្រុងធំៗដទៃទៀត ដូចជា New York, Chicago, Seattle, Denver, San Francisco និង Atlanta ជាដើមផងដែរ។

ហើយនៅក្នុងសប្តាហ៍នេះ បាតុកម្មក្នុងបុព្វហេតុដូចគ្នា ត្រូវបានគ្រោងធ្វើឡើង នៅតាមទីក្រុងក្នុងរដ្ឋ Texas៕

អត្ថបទដែលជាប់ទាក់ទង