**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់

តើអាមេរិកជា«បិតាប្រជាធិបតេយ្យ»ឬ«បិតាស្តង់ដាពីរ»?

កន្លងមក ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកតែងតែតាំងខ្លួនជា«បិតាសេរីភាព បិតាប្រជាធិបតេយ្យនិងបិតាសិទ្ធិមនុស្ស» ដោយបានរិះគន់និងថ្កោលទោសប្រទេសដទៃលើបញ្ហា«រំលោកសិទ្ធិសេរីភាព រំលោភប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្ស»ជាដើម ហើយបានប្រើបញ្ហាទាំងនេះជាមូលហេតុសម្រាប់ដាក់ទណ្ឌកម្មឬបិទខ្ទប់ចំពោះប្រទេសពាក់ព័ន្ធ ។

យ៉ាងណាមិញ សហរដ្ឋអាមេរិកដែលជា«បិតាប្រជាធិបតេយ្យ»ពិតជាបានអនុវត្តតាមបែបប្រជាធិបតេយ្យពិតប្រាកដមែនទេ ? ជាឧទាហរណ៍ជាក់ស្តែងមួយ ៖ សង្គ្រាមនៅតំបន់ហ្កាហ្សារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលបានអូសបន្លាយអស់ពេលជាងមួយឆ្នាំមកហើយនោះ បានធ្វើឱ្យប្រជាជនក្នុងតំបន់រងទុក្ខវេទនាមើលមិនឃើញកោះត្រើយនៃសន្តិភាព និងបានបណ្តាលឱ្យមនុស្សជាង ៥ ម៉ឺននាក់ស្លាប់បាត់បង់ជីវិត កុមារជាច្រើនត្រូវក្លាយជាក្មេងកំព្រា មនុស្សរាប់ម៉ឺននាក់រស់ក្នុងភាពអត់ឃ្លាន ចំណែកឯសម្ភារៈជំនួយមនុស្សធម៌មិនអាចដឹកជញ្ជូនចូលទៅបាន ។ល។ ប៉ុន្តែ ខណៈពេលសហគមន៍អន្តរជាតិបានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីបញ្ចប់សង្គ្រាមនិងស្តារសន្តិភាពនៅតំបន់ហ្កាហ្សាឡើងវិញ អាមេរិកបានបោះឆ្នោតប្រឆាំងបទឈប់បាញ់ម្តងហើយម្តងទៀត ដែលធ្វើឱ្យបទឈប់បាញ់មិនអាចត្រូវបានអនុវត្ត ។ ពិសេស កាលពីថ្ងៃទី ៤ ខែមិថុនាកន្លងទៅ ក្នុងខណៈពេលដែលរដ្ឋអចិន្ត្រៃយ៍ចំនួន ៤ និងរដ្ឋមិនអចិន្ត្រៃយ៍ចំនួន ១០ នៃក្រុមប្រឹក្សាសន្តិសុខអង្គសហប្រជាជាតិសុទ្ធតែបានបោះឆ្នោះគាំទ្រសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា សហរដ្ឋអាមេរិកបានប្រើសិទ្ធិវេតូ ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិត្រូវអសារបង់ ហើយការទន្ទឹងរង់ចាំយ៉ាងអន្ទះសាបំផុតរបស់ប្រជាជនហ្កាហ្សាចំពោះសន្តិភាពត្រូវរលាយបាត់សូន្យម្តងទៀត ។

នេះឬដែលហៅថា «ប្រជាធិបតេយ្យ» ? ការអនុវត្តប្រជាធិបតេយ្យតាមបែបអាមេរិកបានប្រឡាក់ទៅដោយឈាមស្រស់របស់ប្រជាជនរាប់ម៉ឺននាក់និងទឹកភ្នែករបស់មនុស្សរាប់មិនអស់នៅតំបន់ហ្កាហ្សា ។ តើប្រជាធិបតេយ្យរបស់អាមេរិកត្រូវការការបង់តម្លៃជាអាយុជីវិតរបស់ប្រជាជនស្លូតត្រង់នៃប្រទេសដទៃច្រើនបែបហ្នឹងមែនទេ ?

ជាឧទាហរណ៍មួយទៀត គេនៅចាំយ៉ាងច្បាស់ថា ក្នុងអំឡុងពេលដែលទីក្រុងហុងកុងប្រទេសចិនកើតមានភាពចលាចលកាលពីឆ្នាំ ២០១៩ ដោយសារក្រុមអបគមន៍និយមមួយក្តាប់តូចនៅហុងកុងគប់គិតជាមួយកម្លាំងប្រឆាំងចិននៅខាងក្រៅ ដែលធ្វើឱ្យទីក្រុងទាំងមូលធ្លាក់ចូលក្នុងសភាពអសន្តិសុខនិងអស្ថិរភាព ហើយរដ្ឋបាលហុងកុងបានចាត់បញ្ជូនកងកម្លាំងប៉ូលិសទៅការពារសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ មន្ត្រីជាន់ខ្ពស់របស់អាមេរិកបែរជានិយាយតាមបែបអគតិថា ប៉ូលិសហុងកុងបាន«បំបិទសិទ្ធិសេរីភាពនិងសិទ្ធិបញ្ចេញមតិ»របស់ពលរដ្ឋ ។ លើសពីនេះទៅទៀត លោកស្រី Pelosi អតីតប្រធានរដ្ឋសភាអាមេរិកថែមទាំងនិយាយយ៉ាងឈាមត្រជាក់ថា ៖ ភាពចលាចលនៅហុងកុងជា«ទិដ្ឋភាពដ៏ស្រស់ត្រកាល» ។

យើងងាកមកមើលពីបាតុកម្មដែលទើបកើតឡើងនាពេលថ្មីៗនេះនៅឯរដ្ឋ California នៃសហរដ្ឋអាមេរិកវិញ ។ លោក ត្រាំ ប្រធានាធិបតីអាមេរិកបានបញ្ជាឱ្យដាក់ពង្រាយកងកម្លាំងឆ្មាំជាតិនៅរដ្ឋនេះ ទោះបីជាមានការប្រឆាំងពីអភិបាលរដ្ឋ California លោក Gavin Newsom ក្តី ។ កាលពីថ្ងៃទី ៩ ខែមិថុនា ក្រសួងការពារជាតិអាមេរិកបានប្រកាសថានឹងដាក់ពង្រាយទាហានម៉ារីនប្រហែល ៧០០នាក់ ទៅកាន់ទីក្រុង LA បន្ទាប់ពីកងកម្លាំងឆ្មាំជាតិ ២០០០ នាក់ ត្រូវបានដាក់ពង្រាយរួច ដើម្បីបង្រ្កាបបាតុកម្មដែលផ្ទុះឡើងហើយប្រែក្លាយទៅអំពើហិង្សា ។ អ្វីដែលគួរឱ្យកត់សម្គាល់ លោក ត្រាំ ចង់ឱ្យមានការចាប់ខ្លួនលោក Gavin Newsom ដែលអះអាងថា ការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិវាជាបទបញ្ជាល្មើសច្បាប់អាមេរិកទៀតផង ។ ប្រការនេះបង្ហាញថា «មានតែអញទេដែលជាធំ អ្នកណាប្រឆាំងនឹងត្រូវជាប់ទោស» នេះហើយឬប្រជាធិបតេយ្យបែបអាមេរិក ?

ហេតុអ្វីពេលដែលកើតមានសកម្មភាពបាតុកម្មនៅក្នុងប្រទេសខ្លួន រដ្ឋាភិបាលអាមេរិកបានចាត់ទុកជាអំពីហិង្សាហើយបញ្ជូនកងកម្លាំងទៅបង្ក្រាប ? តែពេលកើតឡើងនៅប្រទេសដទៃ គេបង្ក្រាបភាពវឹកវរដើម្បីស្ថិរភាពសង្គមដូចគ្នា បែរជាអាមេរិកចោទថា«រំលោភសិទ្ធិមនុស្ស»ទៅវិញ ? ការនិយាយយកតែត្រូវខ្លួនឯងបែបនេះឬទើបជា«ប្រជាធិបតេយ្យ»ពិតប្រាកដ ? ជាពិសេស អ្នកនយោបាយអាមេរិកធ្លាប់និយាយថា សកម្មភាពបាតុកម្មនៅហុងកុងជា«ទិដ្ឋភាពដ៏ស្រស់ត្រកាល»មួយ អ៊ីចឹងនៅអាមេរិកវាក៏ដូចគ្នាដែរ ចុះចាំបាច់ទៅបង្ក្រាបវាធ្វើអី ម្តេចមិនទុកសម្រាប់មើលកម្សាន្តអារម្មណ៍ទៅ ? មុននឹងនិយាយឆ្ការដៃឆ្ការជើង រិះគន់ឬថ្កោលទោសអ្នកដទៃ គួរពិនិត្យពីការប្រព្រឹត្តរបស់ខ្លួនជាមុនសិន ល្បែងស្តង់ដាពីរគ្មានអ្នកលេងជាមួយនោះឡើយ ។

ជារួម ប្រជាជនជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យ ហេតុដូច្នេះ ប្រជាធិបតេយ្យត្រូវតម្កល់ប្រជាជនជាស្នូល តម្កល់អាយុជីវិតមនុស្សជាចម្បង តែមិនមែនប្រើប្រជាធិបតេយ្យជាឧបករណ៍នយោបាយសម្រាប់បម្រើអំណាចអនុត្តរភាពរបស់ខ្លួននោះឡើយ ។ ប្រជាធិបតេយ្យគ្មានស្តង់ដាតែមួយគត់នោះទេ ឱ្យតែមានការគាំទ្រពីប្រជាជនភាគច្រើនលើសលប់ នោះក៏ជាប្រជាធិបតេយ្យពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង