**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

អភិបាលខេត្តកណ្តាល អំពាវនាវប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទទាំអស់ នាំគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមឱ្យបានគង់វង្ស

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទទាំអស់ នាំគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមឱ្យបានគង់វង្ស។

ព្រះវិហារថ្មីដ៏វិចិត្រ និងស្កឹមស្កៃ សាងសង់តាមរចនាបថស្ថាបត្យកម្មខ្មែរបុរាណ លើខឿនពីរជាន់, កំពស់ពីក្រោមដល់កំពូលត្រីសូល៍ ៣១ម៉ែត្រ៩តឹក, មានសសរចំនួន៦០ដើម, សសរក្នុងចំនួន១២ដើម, សសរក្រៅចំនួន ២៨ដើមលំអដោយ ក្បូរក្បាច់រចនា និងលាបពណ៌មាសភ្លឺរលោង, តួព្រះវិហារមានបណ្តោយ ២០ម៉ែត្រ៣តឹក, ទទឹង១១ម៉ែត្រ៣តឹក,ដំបូលប្រក់ក្បឿងស្រកាលិញ តុបតែងលំអដោយជហ្វាដងក្តារ និងហោជាងបំពាក់នូវក្បាច់ផ្កាភ្ញីលាបពណ៌យ៉ាងល្អប្រណីត និងដងទង់១គូរកម្ពស់២១ម៉ែត្រ ក្នុងវត្តអង្គជុំ ហៅវត្តតាអោក ស្ថិតនៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានដាក់សម្ភោធអោយប្រើប្រាស់តាមវិស័យព្រះពុទ្ធសាសនា ត្រូវបានសាងសង់អស់រយៈ១ឆ្នាំ ៨ខែ និង ៨ថ្ងៃ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៤៣៥, ៤៧៦$ (បួនសែនបីម៉ឺនប្រាំពាន់បួនរយចិតសិបប្រាំមួយដុល្លារ) និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ និងដាក់សម្ភោធអោយប្រើប្រាស់ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះពោធិវង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអបអរសាទរ កោតសរសើរ និងថ្លែងអំណរព្រះគុណ និងអរគុណ យ៉ាងជ្រាលជ្រៅ ថ្វាយ ប្រគេន និងជូនចំពោះ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ ព្រះភិក្ខុជោតិវរោ ជួប នី ព្រះចៅអធិការវត្តអង្គជុំ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការវត្ត សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានខិតខំលះបង់យកអស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងកៀរគរធនធានថវិកា ក្នុងការជួសជុល និងកសាងស្ថាបនា វត្តអង្គជុំ រហូតសម្រេចបាននូវសមិទ្ធផល គួរជាទីមោទនៈខាងលើ ដែលជាការចូលរួមដ៏ឧត្តុង្គឧត្តម ក្នុងការអភិវឌ្ឍវិស័យពុទ្ធចក្រ ឱ្យកាន់តែមានការរីកចម្រើន។

ឯកឧត្តមបានបន្តថា វត្តអារាមរបស់ព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់សម្រាប់សង្គមខែ្មរ។ ទីវត្តអារាម ជាកន្លែងសម្រាប់អប់រំចិត្ត គោរពបូជាតាមផ្លូវជំនឿសាសនា និងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង ជាថ្នាលបណ្តុះនិងថែរក្សានូវគម្ពីរក្បួនច្បាប់ អក្សរសាស្រ្ត ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី តម្លៃសីលធម៌ និងធនធានមនុស្សខាងបញ្ញាស្មារតី តាមផ្លូវពុទ្ធចក្រ និងអាណាចក្រ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទទំាងអស់ នាំគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមដែលកំពុងទទួលបាននាពេលនេះឱ្យបានគង់វង្ស សន្តិភាព និងការអភិវឌ្ឍដែលកើតចេញពីស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សូមជួយគាំទ្រ សម្តេចមហាបវរធិបតី ក្នុងការលើកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌ អន្តរជាតិ (International Court of Justice – ICJ) និងសូមជួយគាំទ្រដល់កងទ័ពដែលឈរជើងនៅព្រំដែន និងសូមប្រុងប្រយ័ត្ននឹងព័ត៌មានមិនពិតលើបណ្តាញសង្គម ដែលអាចបង្កឱ្យមាន អស្ថិរភាព និងអសន្តិសុខសង្គម៕

អត្ថបទដែលជាប់ទាក់ទង