**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មន្ត្រីជាន់ខ្ពស់អាមេរិក និងចិន គ្រោងនឹងជួបគ្នានៅទីក្រុងឡុងដ៍ សម្រាប់កិច្ចពិភាក្សាដោះស្រាយជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរ

វ៉ាស៊ីនតោន៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីជាន់ខ្ពស់អាមេរិក និងចិន គ្រោងនឹងជួបគ្នានៅទីក្រុងឡុងដ៍នៅថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាដែលមានគោលបំណងដោះស្រាយជម្លោះ ពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរ ដែលបានធ្វើឲ្យទីផ្សារពិភពលោករង្គោះរង្គើ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា គណៈប្រតិភូអាមេរិកដែលនឹងរួមមាន រដ្ឋមន្ត្រីរតនាគារ លោក Scott Bessent, រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្ម លោក Jamieson Greer។

ក្រសួងការបរទេសចិនបានបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី លោក He Lifeng នឹងដឹកនាំគណៈប្រតិភូចិន។ កិច្ចចរចានេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ដែលមេដឹកនាំទាំងពីរបានព្រមព្រៀងឲ្យក្រុមការងាររៀងៗខ្លួនធ្វើការពិភាក្សាបន្ត។

ភាគីទាំងពីរស្ថិតក្រោមកកិច្ចព្រមព្រៀងផ្អាកបណ្តោះអាសន្ននូវវិធានការពន្ធរយៈពេល ៩០ថ្ងៃ កាលពីថ្ងៃទី១២ ខែឧសភា នៅទីក្រុងហ្សឺណែវ។

កិច្ចព្រមព្រៀងនោះ បានជំរុញឲ្យមានការស្ទុះឡើងវិញនៃទីផ្សារភាគហ៊ុនសកល ដោយសន្ទស្សន៍ S&P 500 របស់អាមេរិក ដែលធ្លាប់ធ្លាក់ចុះជិត ១៨% ក្នុងខែមេសា បានស្ទុះងើបឡើងវិញស្ទើរតែទាំងអស់។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀង​នោះ​មិន​បាន​ដោះស្រាយ​បញ្ហា​ធំៗ​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ​តានតឹង​ទេ។ ទន្ទឹម​គ្នា​នេះ ការ​រឹតបន្តឹង​របស់​ចិន​លើ​ការ​នាំចេញ​រ៉ែ​សំខាន់ៗ បន្ត​ដាក់​សម្ពាធ​លើ​សង្វាក់​ផ្គត់ផ្គង់​សកល។

វិធីសាស្ត្ររបស់លោក ត្រាំ ដែលតែងតែគំរាមដាក់ទណ្ឌកម្មហើយដកថយវិញនៅនាទីចុងក្រោយ បានបង្កភាពមិនច្បាស់លាស់ដល់មេដឹកនាំពិភពលោក និងធុរជន។ មន្ត្រីអាមេរិកជាច្រើននាក់ បានកំណត់ថាចិនជាគូប្រជែងភូមិសាស្ត្រនយោបាយកំពូលរបស់ខ្លួន ដែលមានសមត្ថភាពប្រកួតប្រជែងទាំងផ្នែកសេដ្ឋកិច្ច និងយោធា។

គួរបញ្ជាក់ថា វិនិយោគិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលទ្ធផលនៃកិច្ចចរចានៅទីក្រុងឡុងដ៍ ដោយសង្ឃឹមថានឹងមានដំណោះស្រាយ ដើម្បីបញ្ចៀសការឡើងកម្តៅ នៃសង្គ្រាមពាណិជ្ជកម្ម ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង