សម្តេចធិបតី អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃដោយធ្វើយ៉ាងណាបញ្ចៀសជម្លោះជាតិសាសន៍

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃដោយធ្វើយ៉ាងណាបញ្ចៀសជម្លោះជាតិសាសន៍ ហើយត្រូវជឿជាក់លើរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ជម្លោះដោយសន្តិវិធី គ្រប់យន្តការទាំងអស់ដែលមានស្រាប់ ខណៈរាជរដ្ឋាភិបាលបានយកសំណុំរឿង តំបន់ទាំងបួនខាងលើនេះទៅកាន់តុលាការឡាអេហើយនោះ។
សម្ដេចធិបតីបានអំពាវនាវបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារ ពិសោធន៍ និងសមិទ្ធផលនានា នៅខេត្តរតនគិរី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី បានបន្ថែមថា រឿង បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំ បីទុកឲ្យរាជរដ្ឋាភិបាល និងកងទ័ពជាអ្នកដោះស្រាយ ហើយសូមបងប្អូនប្រជាពលរដ្ឋទំាងអស់កុំមានការ ព្រួយបារម្ភ៕

