ក្រសួងការងារ បន្ត គាំទ្រកម្មវិធី រោង ចក្រកាន់ តែ ប្រសើរ នៅ កម្ពុជា របស់ អង្គការ អន្តរជាតិ ខាងការងារ (ILO)
ភ្នំពេញ៖ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ ក្រសួង ការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈ បាន ជួប ពិភាក្សា ការ ងារ ជាមួយ លោក ស្រី Roopa Nair ប្រធានកម្មវិធីការងារកាន់តែប្រសើរ (ILO Better Work) នៃ អង្គការ អន្តរជាតិ ខាង ការងារ (ILO) ដើម្បី ពិភាក្សា ពីការគាំទ្រ និងការអនុវត្តកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(ILO-BFC)។
ការលើកឡើងនេះ នៅ ក្នុងឱកាស ដែល ឯកឧត្តម អញ្ជើញ ចូលរួម សន្និសីទ អន្តរជាតិ ការងារ ប្រចាំឆ្នាំ លើកទី១១៣ របស់ អង្គការ ILO កាល ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃកម្មវិធី ILO-BFC ដែលកម្ពុជាជាប្រទេសទី១ បានអនុវត្តកម្មវិធីនេះ ក្រោម កិច្ច សហការ ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) និង ដៃគូពាក់ព័ន្ធ ហើយ ដែល បាន ជួយ លើក កម្ពស់ លក្ខខណ្ឌ ការងារ នៅក្នុង វិស័យ វាយ ន ភណ្ឌកាត់ដេរ រហូត ធ្វើឱ្យកម្ពុជា បានក្លាយ ជាប្រទេស ផ្គត់ផ្គង់ ផលិតផល ប្រកប ដោយការ ទទួលខុសត្រូវ។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានពិភាក្សាអំពីការបន្តគាំទ្រ និងអនុវត្តកម្មវិធី ILO-BFC នេះ ឱ្យកាន់តែ ប្រសើរ ឡើង ថែម ទៀត ផងដែរ។
ជាការឆ្លើយតប លោកស្រីប្រធានកម្មវិធីការងារកាន់តែប្រសើរ (ILO Better Work) របស់អង្គការអន្តរជាតិខាងការងារ (ILO) បាន លើក ឡើងថា ការ ខិតខំ ប្រឹង ប្រែង របស់ រាជរដ្ឋា ភិបាល កម្ពុជា ជាពិសេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ធ្វើឱ្យការ អនុវត្តកម្មវិធី ILO-BFC នៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រហូត ដល់ ប្រទេស ជាច្រើន ផ្សេងទៀត បាន យក ជាគំរូ តាម ក្នុង ការ អនុវត្តកម្មវិធី ILO-BFC ដោយគ្រាន់តែប្តូរឈ្មោះទៅជា Better Work វិញសម្រាប់យកទៅអនុវត្តនៅប្រទេសពួកគាត់។
ភាគីទាំងពីរ បានគូសបញ្ជាក់ និងឯកភាពគ្នាលើការបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បី ពង្រឹង សមត្ថភាព គ្រប់ភាគី ពាក់ព័ន្ធក្នុង ការបន្តពង្រឹងប្រសិទ្ធភាព និង បរិយាកាស ការងារ ក្នុង ទំនាក់ទំនង វិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជា៕

