**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

រឿងរ៉ាវបម្លាស់ទីរបស់ភូមិនៅប្រភពទន្លេយ៉ង់សេ

ទីនេះគឺជាភូមិ Changjiangyuan (មានន័យថាប្រភពទន្លេយ៉ងសេ) ក្នុងទីក្រុង Germu មណ្ឌលស្វយ័តជនជាតិម៉ុងហ្គោលី និង Xizang Haixi ខេត្ត Qinghai ។
មុនពេលផ្លាស់ទីលំនៅមកទីនេះ អ្នកភូមិ Changjiangyuan បានរស់នៅក្នុង ភ្នំ Tanggula ដែលមានរយៈកម្ពស់ជាមធ្យមជាង ៤៥០០ម៉ែត្រជាច្រើនជំនាន់ មក និងមានជីវិតគង្វាលសត្វចល័តដែលស្ទើរតែរស់នៅដាច់ដោយឡែកពីពិភពខាង ក្រៅនៅក្នុងតំបន់ប្រភពនៃទន្លេយ៉ងសេ។
ស្របនឹងចំនួនគោនិងចៀមកើនឡើង វាលស្មៅបានរងសម្ពាធយ៉ាងធ្ងន់។ ពីមុនវាលស្មៅមួយដែលធ្លាប់ចិញ្ចឹមសត្វគោបីបួនរយក្បាល មិនអាចចិញ្ចឹមសូម្បីតែមួយរយក្បាល។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀត គឺការសឹករិចរិលនៃវាលស្មៅបានបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថានអេកូឡូស៊ីនៃតំបន់ប្រភពទន្លេយ៉ាងសេ វាលស្មៅក្លាយទៅជាវាលខ្សាច់ រន្ធសត្វកណ្ដុរមានគ្រប់ទីកន្លែង ហើយកើតមានគ្រោះធម្មជាតិជាញឹកញាប់។
ក្នុងឆ្នាំ ២០២៤ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពី “ការឈប់ ប្រើប្រាស់ដីយកមកចិញ្ចឹមសត្វ និងដាំស្មៅឡើងវិញ” គ្រួសារចំនួន ១២៨ និង អ្នកគង្វាល ៤០៧ នាក់មកពីភូមិចំនួន ៦ នៅភ្នំ Tanggula បានផ្លាស់ទីលំនៅដោយ ស្ម័គ្រចិត្ត។ បន្ទាប់ពីឃ្លាតពីទន្លេ Tuotuo ឆ្លងកាត់ភ្នំ Kunlun និងធ្វើដំណើរជាង ៤០០ គីឡូម៉ែត្រ អ្នកគង្វាលបានផ្លាស់ទៅភូមិថ្មីដែលទើបនឹងបង្កើតឡើងនៅជាយ ក្រុងGermu គឺភូមិ Changjiangyuan ។ ឈ្មោះទីលំនៅថ្មីក៏ផ្សារភ្ជាប់ជាមួយនឹងឫសគល់នៃស្រុកកំណើតផងដែរ។
ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្ត Qinghai ចំនួនបីដង ហើយ តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិរក្សតំបន់ប្រភពទន្លេទាំងបី និង “ប៉មទឹករបស់ប្រទេសចិន”។ ក្នុងឆ្នាំ ២០១៦ នៅពេលដែលលោក Xi Jinping ចុះត្រួតពិនិត្យការងារនៅភូមិ Changjiangyuan លោកបានលើក ឡើងថា “ការអភិរក្សប្រភពទន្លេទាំងបី គឺជាគោលនយោបាយសំខាន់ដែលកំណត់ដោយគណៈកម្មាធិការមជ្ឈិមបក្ស ហើយការផ្លាស់ប្តូរទីលំនៅអេកូឡូស៊ី គឺជាវិធានការ សំខាន់សម្រាប់អនុវត្តគោលនយោបាយមួយនេះ ហេតុនេះត្រូវតែរៀបចំនិងអនុវត្ត ឱ្យបានល្អ” ។
សព្វថ្ងៃ អ្នកភូមិ Changjiangyuan ទម្លាប់ហៅអតីតផ្ទះរបស់ពួកគេនៅលើភ្នំ Tanggula តាមមាត់ទន្លេ Tuotuo ថា”ស្រុកកំណើត” និង “លើភ្នំ” ។ វាមិនត្រឹមតែជាកន្លែងដែលនឹកស្រណោះទីកំណើតប៉ុណ្ណោះទេ ក៏ជាកន្លែងនៃក្តីសង្ឃឹមសម្រាប់ការស្តារអេកូឡូស៊ីនៃប្រភពទន្លេយ៉ងសេឡើងវិញផងដែរ។
បន្ទាប់ពីការបង្កើតតំបន់អភិរក្សធម្មជាតិប្រភពទន្លេទាំងបី និងឧទ្យានជាតិ Sanjiangyuan គ្រួសារនីមួយៗនៃភូមិ Changjiangyuan បានដាក់ចេញអ្នកអភិរក្សអេកូ
ឡូស៊ីម្នាក់ ដើម្បីបន្តការពារវាលស្មៅដែលហាមឃាត់មិនឱ្យគោនិងចៀមស៊ីស្មៅចំនួន ៣៣.៤ ម៉ឺនហិកតានៅក្នុង “ស្រុកកំណើត” ។
លោក Naobu Cairen គឺជាអនុរក្សអេកូបរិស្ថានមួយរូប។ គាត់ចំណាយ ពេលមួយសប្តាហ៍ជារៀងរាល់ខែ ដើម្បីត្រឡប់ទៅភ្នំ Tanggula ដើម្បីដើរល្បាតតាម វាលស្មៅ។ គាត់ថា បន្ទាប់ពីការអភិរក្សយ៉ាងប្រុងប្រយ័ត្នជាច្រើនឆ្នាំមក ទឹកនៅទី នេះកាន់តែថ្លា ស្មៅកាន់តែខ្ពស់ ហើយវាជារឿងធម្មតាទេដែលជួបប្រទះ សត្វព្រៃ ក្នុងពេលដើរល្បាត។ គាត់បន្តទៀតថា អ្នកគង្វាលបានក្លាយជាកម្លាំងដ៏សំខាន់ក្នុង ការអភិរក្សប្រភពទន្លេយ៉ាងសេនេះ មិនត្រឹមតែអនុញ្ញាតឱ្យអាចរកស៊ីផ្នែកអេកូ ឡូស៊ីប៉ុណ្ណោះទេ ក៏ថែមទាំងធ្វើឱ្យយើងមានអារម្មណ៍ថា ជម្រើសដើមរបស់យើង ក្នុងការផ្លាស់ទីពីវាលស្មៅគឺមានតម្លៃ៕

អត្ថបទដែលជាប់ទាក់ទង