**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

កម្ពុជា និងប៊ុលហ្គារីប្តេជ្ញាពង្រឹងទំនាក់ទំនងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការផ្លាស់ប្ដូរវប្បធម៌

កម្ពុជា និងប៊ុលហ្គារីប្តេជ្ញាពង្រឹងទំនាក់ទំនងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការផ្លាស់ប្ដូរវប្បធម៌ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ក្នុងឱកាសប្រគល់សារតាំងរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមRumen Radev ប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្គារីនាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមជា ច័ន្ទបរិបូរណ៍ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារីមានប្រសាសន៍ថា ភាពសម្បូរបែបនៃវប្បធម៌របស់កម្ពុជា និងប៊ុលហ្គារី មានដូចជា តន្រ្តី សិល្បៈប្រពៃណី របាំ ម្ហូប អាហារ និងប្រវត្តិសាស្ត្រ ដើរតួជាទ្វា ឱ្យប្រជាជននៃប្រទេសទាំងពីធ្វើដំណើរទៅវិញទៅមក ជាពិសេសវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្ដូរវប្បធម៌ជាដើម។ ឯកឧត្តមសន្យាថា នឹងផ្សព្វផ្សាយព្រឹត្តិការណ៍វប្បធម៌ប្រទេសទាំងពីរ ដើម្បីលើកទឹកចិត្តឱ្យមានការយោគយល់ បង្កើនមិត្តភាពបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម Rumen Radev ប្រធានាធិបតីប៊ុលហ្គារីបានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពី កម្ពុជា និងប៊ុលហ្គារី ។
ឯកឧត្តមប្រធានាធិបតីប៊ុលហ្គារីបានត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការអប់រំ នៃប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំ ព្រោះ កិច្ចសហប្រតិបត្តិការរវាងប៊ុលហ្គារី និងកម្ពុជា ស្ថិតក្នុងទម្រង់ពហុភាគីរបស់អង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រសហភាពអឺរ៉ុប និងអាស៊ាន រួមទាំងក្នុងលក្ខខណ្ឌនៃការគាំទ្រទៅវិញទៅមក។
ជាមួយគ្នា នេះ ឯកឧត្តមប្រធានាធិបតីបង្ហាញការពេញចិត្តយ៉ាងខ្លាំងដែលឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ដែលជាអតីតនិសិត្សរៀននៅប្រទេសប៊ុលហ្គារី ហើយបានស្គាល់យ៉ាងច្បាស់អំពី ប្រវត្តិសាស្ត្រ ប្រជាជន វប្បធម៌ និងមានមិត្តភក្តិជាច្រើននៅប្រទេសប៊ុលហ្គារីនេះ ៕

អត្ថបទដែលជាប់ទាក់ទង