**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឯកឧត្តម គួច ចំរើន ចុះដោះស្រាយបញ្ហាបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖បងប្អូនប្រជាពលរដ្ឋដៃលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិពោធ៍ក្រោម បានយល់ព្រម និងឯកភាពចំពោះគម្រោងនេះ ហើយទះដៃអបអរសាទរយ៉ាងកងរំពងចំពោះជំនួបរវាងពលរដ្ឋទាំង ៤១គ្រួសារ និងអភិបាលខេត្ត ព្រមទាំងមន្ត្រីជាន់ខ្ពស់អន្តរក្រសួងរួចមក នៅបរិវេណវត្តពោធិ៍អណ្ដែត ក្នុងឃុំត្រើយស្លា ស្រុកស្អាង នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ បងប្អូនប្រជាពលរដ្ឋ គ្រាន់តែសុំសំណូមពរមួយចំនួនចំពោះការរៀបចំផ្នូរដូនតា ទីសក្ការៈបូជា និងសំណងសមរម្យជាដើម។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក្នុងនាមរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងគម្រោងព្រែកជីកហ្វូណនតេជោ។

ឯកឧត្តមអភិបាលខេត្ត បន្តថា «កម្ពុជារបស់យើងបានខិតខំប្រឹងប្រែងធ្វើឱ្យប្រទេសរបស់យើង មានឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹក ដូចនេះរាជរដ្ឋាភិបាលកម្ពុជា ដោយខិតខំធ្វើយ៉ាងណាឱ្យប្រទេសរបស់យើងមានផ្លូវទឹកដោយខ្លួនឯង ដូច្នេះរាជរដ្ឋាភិបាលរបស់យើងខិតខំធ្វើយ៉ាងណាឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះទទួលបានជោគជ័យ»។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ក្រុមការងារអន្តរក្រសួង បានសិក្សាធ្វើយ៉ាងណាឱ្យផ្លូវទឹកនេះបើកនាវាចូលបាន ហើយរងផលប៉ះពាល់តិចតួចបំផុតលើបងប្អូនប្រជាពលរដ្ឋ ដោយបញ្ជៀសនូវផលវិបាករបស់ប្រជាពលរដ្ឋ ហើយប្រសិនបើការប៉ះពាល់ កាន់តែច្រើន ការលំបាករបស់ប្រជាពលរដ្ឋ និងបំណងក៏កាន់តែច្រើនផងដែរ។

ហើយនៅពេលព្រែកជីករបស់យើងសាងសង់រួចរាល់នោះនឹងផ្ដល់អត្ថប្រយោជន៍ក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីរកស៊ីនៅក្នុងប្រទេស របស់យើង ហើយបង្កើតការងារកាន់តែច្រើនជូនបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើង។ ធានាដល់ការផ្គត់ផ្គង់ត្រីសាច់ និងធ្វើការនេសាទបាននៅក្នុងតំបន់ព្រែកជីកនេះ ពិសេសព្រែកជីកនេះអាចទាក់ទាញដល់ភ្ញៀវទេសចរណ៍ នៅពេលដែលព្រែកជីកនេះសាងសង់រួច ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានសាងសង់ ដែលអាចទាក់ទាញដល់ភ្ញៀវទេសចរណ៍មកកម្សាន្តសប្បាយ និងបង្កើតការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋយើង និងលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរឡើយ។

ក្នុងឱកាសនោះ ក្រុមការងារអន្តរក្រសួង ក៏បានពន្យល់ពីលក្ខខណ្ឌបច្ចេកទេស ការសាងសង់ព្រែកជីកហ្វូណនតេជោ រួមមានជម្រៅ ទំហំព្រែកជាក់ស្ដែង និងការពង្រីកនៅតំបន់នៃការបទនាវាផងដែរ។ ព្រមទាំងបានពន្យល់ពីលក្ខខណ្ឌក្នុងការសង ផលប៉ះពាល់ ជូនដល់ប្រជាពលរដ្ឋ ដោយក្នុងនោះប្រជាពលរដ្ឋទាំងអស់ដែលរងផលប៉ះពាល់ដោយគម្រោងនេះ នឹងទទួលបានការដោះស្រាយផលប៉ះពាល់ពីរាជរដ្ឋាភិបាលគ្រប់ៗគ្នា បន្ទាប់ពីក្រុមការងារចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងនៅលើទីតាំងផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង