**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

លោកបណ្ឌិត ជា មុនីឫទ្ធិ បេសកជនមិត្តភាពផ្លូវសូត្រ» ប្តេជ្ញាផ្សព្វផ្សាយ និងចូលរួមលើកកម្ពស់កម្ពុជាចិនឱ្យកាន់តែរឹងមាំ

ស៊ីនជាំង៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសាមគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន និងជាបេសកជនការផ្សព្វផ្សាយស្មារតីផ្លូវសូត្រ បានថ្លែងថា ការផ្សព្វផ្សាយស្មារតីផ្លូវសូត្រជាការរួមចំណែកបង្កើនទំនាក់ទំនងប្រជាជននិងប្រជាជន ស្របពេលដែលឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ជាពេលវេលាដ៏សមស្របសម្រាប់អញ្ជើញមិត្តចិន និងមិត្តភក្តិបរទេសនានាទស្សនាកម្ពុជា។
លោកបណ្ឌិតក៏បានរំលេចពីទំនាក់ទំនងដែកថែបកម្ពុជា-ចិន ដែលត្រូវបានរួមគ្នាជាសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលនឹងផ្តល់ពលំកាន់តែខ្លាំងដល់ការស្រូបទាញទេសចរណ៍និងវិនិយោគិនចិននិងបរទេសមកកម្ពុជា ស្របតាមខ្លឹមសារនិងគោលដៅរួមគឺ«សន្តិភាពនិងការអភិវឌ្ឍ»ដែលជាស្នូលសារវន្តនៃស្មារតីផ្លូវសូត្រ។
សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសង្កាត់Kuche ក្រុងAksu តំបន់ស្វយ័តXinjiang មានរៀបចំពិធីលើកទី៤ប្រគល់ពាន«បេសកជនមិត្តភាពផ្លូវសូត្រ»ដល់ជនបរទេសចំនួន១១រូបមកពី១១ប្រទេស ក្រោមកិច្ចសហការរៀបចំដោយមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិចិន និង សារព័ត៌មានប្រជាជនចិន។ នៅក្នុងនោះ លោកបណ្ឌិត ជា មុនីឫទ្ធិ ទៅពីប្រទេសកម្ពុជា ក៏ទទួលបាន ពាន«បេសកជនមិត្តភាពផ្លូវសូត្រ»នេះផងដែរ៖
សំឡេង៖ « ក្រោយពីក្លាយជាបេសកជនមិត្តភាពខ្សែក្រវាត់និងផ្លូវ ក្នុងនាមជាសង្គមស៊ីវិលលើស័យស្រាវជ្រាវ ខ្ញុំនឹងបន្តសកម្មភាពបស់ខ្លួនបន្ថែមទៀតក្នុងការផ្សព្វផ្សាយស្មារតីផ្លូវសូត្រប្តេជ្ញាលើសកម្មភាពសំខាន់ចំនួន២ដែលរួមមាន៖ ១. ការពង្រឹងមិត្តភាពរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ក្រោមទម្រដ៏រឹងមាំនៃ«មិត្តភាពដែកថែប» ដែលជាមូលដ្ឋាននៃទំនាក់ទំនងអមតៈរវាងប្រទេសយើងទាំងពីរ ក្នុងការកសាងសហគមន៍ជោគវាសនារួម គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ព្រមទាំងរួមចំណែកលើកកម្ពស់កិច្ចសហការក្នុងគម្រោងថាមពលបៃតងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅកម្ពុជា។ ២. ការលើកកម្ពស់ទំនាក់ទំនងសង្គម និងវប្បធម៌។»
លោកបណ្ឌិតបញ្ជាក់ទៀតថា ៖ « ដោយរួមចំណែកជាមួយអង្គពាក់ព័ន្ធនានាជំរុញសកម្មភាពទាក់ទាញភ្ញៀវទេសចរចិន ស្របនឹងឆ្នាំ២០២៥ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ព្រមទាំងពង្រឹងកិច្ចសហការអប់រំ និងវប្បធម៌តាមរយៈវេទិកាបញ្ញវន្ត ដូចជា «ធនាគារខួរក្បាលកម្ពុជា-ចិន» ជាដើម។»
គួររំលេចផងដែរថា «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីឆ្នាំ២០១៣ បានរំលេចពីតំណភ្ជាប់ចំនួន៥គឺ១-គោលនយោបាយ ២-ពាណិជ្ជកម្ម ៣-ហេដ្ឋារចនាសម្ព័ន្ធ ៤-ហិរញ្ញវត្ថុ និង៥-ប្រជាជននិងប្រជាជន ហើយតាមរយៈសកម្មភាពផ្សព្វផ្សាយពីស្មារតីផ្លូវសូត្រនេះ ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ តាមរយៈស្ថាប័នរៀបចំដាច់ដោយឡែកពីគ្នា ៕

អត្ថបទដែលជាប់ទាក់ទង