**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ចិនមិនបញ្ជូនរដ្ឋមន្ត្រីការពារជាតិ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ឬហៅថា កិច្ចសន្ទនាសាំងហ្គី្រឡា នៅសិង្ហបុរី

ប៉េកាំង៖ ប្រទេសចិន នឹងមិនបញ្ជូនរដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ឬហៅម្យ៉ាងទៀតថា កិច្ចសន្ទនាសាំងហ្គី្រឡា (Shangri-La Dialogue) នៅឯប្រទេសសិង្ហបុរី នាចុងសប្តាហ៍នេះ ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភីត ហេគសេត (Pete Hegseth) នឹងបង្ហាញខ្លួនជាលើកដំបូង។

គណៈប្រតិភូមកពីសាកលវិទ្យាល័យការពារជាតិរបស់កងទ័ពរំដោះប្រជាជនចិន នឹងចូលរួមកិច្ចសន្ទនាសាំងហ្គី្រឡានៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។ អ្នកនាំពាក្យជាន់ខ្ពស់ក្រសួងការពារជាតិ លោក ចាង ស៊ាវហ្គាង បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ។

លោក ចាង មិន​បាន​បញ្ជាក់​លម្អិត​អំពី​ការ​សម្រេច​ចិត្ត​នោះ​ទេ។ កាលពីឆ្នាំមុន ចិនបានបញ្ជូនរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំកំពូល ដែលជាធម្មតាត្រូវបានចូលរួមដោយរដ្ឋមន្ត្រីការពារជាតិ មន្ត្រីជាន់ខ្ពស់យោធា និងសន្តិសុខ និងអ្នកការទូតមកពីជុំវិញពិភពលោក។

ព្រឹត្តិការណ៍កាលពីឆ្នាំមុនបានបណ្ដាលឱ្យមានកិច្ចប្រជុំទ្វេភាគីរវាងលោក ដុង និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិកនាពេលនោះ គឺលោក ឡយ អូស្ទីន (Lloyd Austin)។ ប៉ុន្តែ ក្រោយមកលោក ដុង បានបដិសេធមិនជួបជាមួយប្រធានមន្ទីរបញ្ចកោណ នៅពេលដែលពួកគេស្ថិតនៅក្នុងប្រទេសឡាវ កាលពីខែវិច្ឆិកាឆ្នាំមុន។ នៅ​ពេល​សួរ​អំពី​លទ្ធភាព​នៃ​ការ​ជួប​គណៈប្រតិភូ​អាម៉េរិក​ក្នុង​ឆ្នាំ​នេះ លោក ចាង មិន​បាន​បញ្ជាក់​ទេ។ ទំនាក់ទំនងយោធារវាងអាម៉េរិក និងចិន កាន់តែអាក្រក់ឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ដោយបណ្តាញសន្ទនាយោធាកម្រិតការងារជាច្រើន ត្រូវបានបង្កើតឡើងក្នុងអំឡុងពេលរដ្ឋបាលលោក ចូ បៃឌិន ត្រូវបានផ្អាកចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែង។

យ៉ាងណាមិញ លោក ចាង បានលើកឡើងថា៖«ចិនផ្តល់សារសំខាន់យ៉ាងខ្លាំងលើទំនាក់ទំនងយោធារវាងសហរដ្ឋអាម៉េរិក និងចិន ហើយបើកចំហសម្រាប់ការទំនាក់ទំនងក្នុងកម្រិតផ្សេងៗគ្នា។ យើង សង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងគោរពយ៉ាងស្មោះស្ម័គ្រ ចំពោះផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់យើង ធ្វើការជាមួយយើងក្នុងទិសដៅដូចគ្នា និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងរឹងមាំនៃទំនាក់ទំនងយោធា និងយោធា»។

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ហេគសេត នឹងថ្លែងសុន្ទរកថា នៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃសៅរ៍ អំពីគោលនយោបាយការពារជាតិរបស់សហរដ្ឋអាម៉េរិក នៅឥណ្ឌូប៉ាស៊ីហ្វិក។ សុន្ទរកថារបស់ប្រមុខការពារជាតិប្រទេសមហាអំណាចនេះ នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយសម្ព័ន្ធមិត្តអាស៊ី ចំពោះរបៀបដែលរដ្ឋបាលលោក ត្រាំ យល់ឃើញពីការគំរាមកំហែងនៃទំនើបកម្មយោធារបស់ចិន និងភាពតានតឹងដែលកំពុងកើតមាននៅក្នុងដែនទឹកមានជម្លោះនៅទូទាំងអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។ លោក ហេគសេត នឹងព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តអាស៊ី ថារដ្ឋធានីវ៉ាស៊ីនតោន គឺជាដៃគូល្អជាងរដ្ឋធានីប៉េកាំង។

ចាប់តាំងពីចូលកាន់តំណែង លោក ហេគសេត បានសន្យាថា នឹងយកមកវិញនូវព្រែកជីកប៉ាណាម៉ាពីឥទ្ធិពលរបស់ចិន ហើយបានពណ៌កំលុងនៅប្រទេសជប៉ុនថា ជាដៃគូមិនអាចខ្វះបាន សម្រាប់ដោះស្រាយការឈ្លានពានរបស់យោធាចិន នៅក្នុងតំបន់។ គួរជម្រាបថា ចិន​មាន​ជម្លោះ​ដែន​សមុទ្ទជា​បន្ត​ជាមួយ​ហ្វីលីពីន ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង ដែល​ក៏​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​ទាមទារ​ដែរ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗ កូរ៉េខាងត្បូង និងជប៉ុន បានសម្ដែងការព្រួយបារម្ភជាសាធារណៈ អំពីរចនាសម្ព័ន្ធសាងសង់ដោយមហាយក្សចិន និងវត្តមានយោធានៅក្នុងសមុទ្ទលឿង និងសមុទ្ទចិនខាងកើត៕

អត្ថបទដែលជាប់ទាក់ទង