ក្រសួងការពារជាតិកម្ពុជា ប្រកាសអំពីហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី បណ្តាលឲ្យទាហានកម្ពុជាស្លាប់ម្នាក់ដោយសារទាហានថៃបាញ់មុន

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីហេតុការណ៍ប៉ះទង្គិចគ្នាមួយរយៈពេលខ្លីរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ ដែលបានកើតឡើងនាព្រឹក ថ្ងៃទី២៨ ខែឧសភានេះ បណ្តាលឲ្យទាហានកម្ពុជាស្លាប់ម្នាក់ដោយសារទាហានថៃបាញ់មុន។

