សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ ព្រះចៅស៊ុលតង់ អ៉ីប្រាហ៊ីម ព្រះមហាក្សត្រម៉ាឡេស៊ី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ ព្រះចៅស៊ុលតង់ អ៉ីប្រាហ៊ីម ( Sultan Ibrahim ibni Almarhum Sultan Iskandar) ព្រះមហាក្សត្រ ម៉ាឡេស៊ី នៅព្រះបរមរាជវាំង (Istana Negara) ដើម្បីទទួលស្វាគមន៍ប្រមុខថ្នាក់ដឹកនាំនៃបណ្តាប្រទេស ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥។
