**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់នៅតែអាចបន្តរស់រានមានជីវិត បើទោះបីជាកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ មិនអាចសម្រេចបានក៏ដោយ

ដូបៃ៖ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក Masoud Pezeshkian ប្រធានាធិបតីអ៉ីរ៉ង់ កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា បាននិយាយថា អ៉ីរ៉ង់នឹងនៅតែអាចបន្តរស់រានមានជីវិត បើទោះបីជាកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ មិនអាចសម្រេចបានកិច្ចព្រមព្រៀងណាមួយក៏ដោយ។

ការកត់សម្គាល់បែបនេះរបស់លោក Pezeshkian ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាកិច្ចចរចាកាលពីចុងសប្ដាហ៍កន្លងទៅជាមួយអ៉ីរ៉ង់ បានប្រព្រឹត្តទៅ យ៉ាងល្អប្រសើរ។ កិច្ចចរចាគឺមានគោលដៅដោះស្រាយជម្លោះអស់រយៈពេលជាងមួយទសវត្សរ៍មកនេះពាក់ព័ន្ធនឹងមហិច្ឆតានុយក្លេអ៊ែរបស់អ៉ីរ៉ង់ ខណៈលោក ត្រាំ គំរាមដាក់ទណ្ឌកម្ម និងប្រើប្រាស់ កម្លាំងយោធាប្រឆាំងនឹងអ៉ីរ៉ង់តែម្ដង ក្នុងករណីមិនអាចសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយទេនោះ។

តាមរយៈការដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Pezeshkian បានគូសបញ្ជាក់ដូច្នេះថា «វាមិនអាចទៅរួចទេដែលយើងនឹងត្រូវអត់ឃ្លាន ឬស្លាប់ ប្រសិនបើពួកគេ (សហរដ្ឋអាមេរិក) បដិសេធចរចាជាមួយពួកយើង ឬក៏ដាក់ទណ្ឌកម្មប្រឆាំងនឹងពួកយើង។ យើងនឹងស្វែងរកមធ្យោបាយដើម្បីរស់»។

គួរបញ្ជាក់ថា ខណៈមានភាពរីកចម្រើនខ្លះៗក្រោយកិច្ចចរចាប៉ុន្មានជុំមកនេះរវាងក្រុមប្រតិភូអាមេរិក និងអ៉ីរ៉ង់ក៏ពិតមែន តែបញ្ហានៅតែមាន តួយ៉ាងជុំវិញការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់។ តេហេរ៉ង់កាលពីថ្ងៃចន្ទ បាននិយាយថា អ៉ីរ៉ង់នឹងមិនពិចារណាផ្អាកជាបណ្តោះអាសន្ន នូវការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង