ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេចឥស្សរបិទេសបញ្ញា ហោ ណាំហុង»

ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា សម្តេច ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូនឯកឧត្ដមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជា «សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង»។

