**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សមត្ថកិច្ច ព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin -ឆាយ ផល្លីន ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន

ភ្នំពេញ៖ នាយកដ្ឋាននគរបាលទេសចរណ៍ បានតម្រូវឲ្យម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ Chhay Phallin -ឆាយ ផល្លីន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ និងចូលខ្លួនមកបំភ្លឺនៅនាយកដ្ឋាននគរបាលទេសចរណ៍ ជុំវិញករណីឆបោកតែងយករូបភាពកុមាររងគ្រោះដែលជារូបភាពចាស់ៗ ស្វែងរកជំនួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលទេសចរណ៍ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានព្រមានចាត់វិធានការផ្លូវច្បាប់លើម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ Chhay Phallin -ឆាយ ផល្លីន ដែលតែងយករូបភាពកុមាររងគ្រោះដែលជារូបភាពចាស់ៗ ស្វែងរកជំនួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

តាមការបញ្ជាក់ពីនគរបាលនៃនាយកដ្ឋាននគរបាលទរសចរណ៍ បុគ្គលដែលមានគណនី ហ្វេសប៊ុកឈ្មោះ Chhay Phallin -ឆាយ ផល្លីន និងម្ចាស់គណនេយ្យធនាគារ អេសុីលីដា ឈ្មោះ LONG LOEURN ព្រមទាំងគណនេយ្យ អេប៊ីអេ ឈ្មោះ Long BRANG តែងតែបង្ហោះរូបភាពកុមាររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងជំងឺផ្សេងៗ ភ្ជាប់ជាមួយ QR Code លើបណ្តាញសង្គម ក្រោមរូបភាពធ្វើជំនួយមនុស្សធម៌ផ្សេងៗ ដែលជាព័ត៌មានក្លែងក្លាយដើម្បីបោកប្រាស់ប្រជាពលរដ្ឋអោយជួយបាញ់នូវថវិកា។

នគរបាលជំនាញ តម្រូវឲ្យម្ចាស់គណនីយឈ្មោះ Chhay Phallin -ឆាយ ផល្លីន ត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាព យករូបចាស់ៗ របស់កុមារគ្រោះថ្នាក់ ក្នុងបំណងស្វែងរកជំនួយក្លែងក្លាយ ឆបោកប្រជាពលរដ្ឋជាច្រើន និងធ្វើអោយប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារជនរងគ្រោះ។

នាយដ្ឋាននគរបាលទេសចរណ៍ សង្កត់ធ្ងន់ថា ប្រសិនបើបុគ្គលខាងលើ មិនព្រមបញ្ឈប់តាមការជូនដំណឹងនេះទេ កម្លាំងជំនាញនឹងអនុវត្តតាមវិធានការច្បាប់៕

អត្ថបទដែលជាប់ទាក់ទង