កូរ៉េខាងជើង ឃុំខ្លួនមន្ត្រីយានដ្ឋានដែលទទួលខុសត្រូវចំពោះឧបទ្ទវហេតុដ៏ធំនាពេលថ្មីៗ ក្នុងអំឡុងពេលនៃការដាក់បង្ហាញនាវាចម្បាំងថ្មី

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអាទិត្យទី២៥ឧ សភាថា ប្រទេសកូរ៉េខាងជើង បានឃុំខ្លួនមន្ត្រីយានដ្ឋានដែលទទួលខុសត្រូវចំពោះឧបទ្ទវហេតុដ៏ធំនាពេលថ្មីៗ ក្នុងអំឡុងពេលនៃការដាក់បង្ហាញនាវាចម្បាំងថ្មី។
ពិធីសម្ពោធនាវាពិឃាតថ្មីទម្ងន់៥តោននេះ ត្រូវបានធ្វើឡើងក្រោមអធិបតីនៃមេដឹកនាំរដ្ឋផ្តាច់ការ គីម ជុងអ៊ុន ដែលបានអះអាងថា ឧបទ្ទវហេតុនេះ បានធ្វើឱ្យខូចកិត្តិយសរបស់ប្រទេស ហើយបានប្តេជ្ញាថា នឹងដាក់ទណ្ឌកម្មអ្នកទទួលខុសត្រូវ។
លោកហៅឧបទ្ទវហេតុនេះថា ជា អំពើ ឧក្រិដ្ឋ បង្ក ឡើង ដោយ ការ ធ្វេសប្រហែស ។
អ្នកជំនាញបានលើកឡើងថា ឧបទ្ទវហេតុនេះទំនងជាបានកើតឡើងនៅចំពោះមុខហ្វូងមនុស្សដ៏ច្រើននៅកំពង់ផែចុងជីន ដែលបង្កើនការអាម៉ាស់ជាសាធារណៈចំពោះលោក គីម ដែលបានព្យាយាមបង្ហាញសាច់ដុំយោធា។
KCNA រាយការណ៍ថា អ្នកដែលត្រូវបានឃាត់ខ្លួន គឺលោក កាង ជុងឈុល ប្រធានវិស្វករនៅរោងចក្រផលិតនាវាចុងជីន លោក ហាន គ្យុងហាក ប្រធានទីតាំងសាងសង់ នាវា និងលោក គីម យុងហាក់ អនុប្រធានគ្រប់គ្រងកិច្ចការរដ្ឋបាល។
លោក គីម បានបញ្ជាឱ្យជួសជុលនាវានេះ មុនពេលកិច្ចប្រជុំគណបក្សកាន់អំណាចក្នុងខែមិថុនា ខណៈ KCNA បានឱ្យដឹងថា ផែនការស្តារជួសជុលកំពុងដំណើរការ។ ទន្ទឹមគ្នានោះ KCNA ដោយដកស្រង់សម្តីប្រធានគោលនយោបាយនៅក្រសួងការពារជាតិ បានរាយការណ៍ថា ប្រឆាំងនឹងការបង្កើនវត្តមានយោធារបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់ កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើងនឹងគ្រប់គ្រងយ៉ាងហ្មត់ចត់នូវការគំរាមកំហែងផ្នែកយោធាពីសត្រូវ៕
