ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញចុះត្រួតពិនិត្យ មណ្ឌលយុវនីតិសម្បទា ស្រុកកណ្តាលស្ទឹង

ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញចុះត្រួតពិនិត្យ មណ្ឌលយុវនីតិសម្បទា ស្រុកកណ្តាលស្ទឹង និងធ្វើការសំណេះសំណាលជាមួយមន្ត្រី និងជនជាប់ឃុំ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានធ្វើការសំណេះសំណាល និងផ្តល់មតិផ្តាំផ្ញើដល់ជនជាប់ឃុំនៅក្នុងមណ្ឌលយុវនីតិសម្បទាទាំងអស់ ឲ្យខិតខំកែប្រែខ្លួនល្អឡើងវិញ ត្រូវខិតខំសិក្សារៀនសូត្រដើម្បីក្លាយជាទំពាំងស្នងឬស្សីល្អក្នុងសង្គមគ្រួសារ ហើយត្រូវពង្រឹងបន្ថែមនៅសមត្ថភាពដែលខ្លួនបានរៀនសូត្រចំណេះជំនាញ យកទៅអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីជាគុណប្រយោជន៍នៅពេលដែលចេញទៅសហគមន៍វិញអាចយកទៅប្រើប្រាស់បានជាប្រយោជន៍សម្រាប់អាជីពផ្ទាល់ខ្លួនបាននៅថ្ងៃអនាគត៕

