**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang

អភិបាលខេត្តតាកែវ ណែនាំមន្រ្តីដែលប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាតការនាំបន្លែ ផ្លែឈើ ដែលមានសារធាតុគីមី ចូលមកកាន់ទីផ្សារកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំក្រុមមន្រ្តីទាំងអស់ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានជាដាច់ខាតការនាំបន្លែ ផ្លែឈើ ដែលមានសារធាតុគីមី ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា តាមច្រកទ្វារភ្នំដិន ជាពិសេសផ្លែទុរេនពីប្រទេសវៀតណាម ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។

ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិន នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមអភិបាលខេត្តតាកែវ បានថ្លែងថា «ច្រកទ្វារអន្តរជាតិភ្នំដិន គឺជាច្រកទ្វារដ៏ធំមួយដែលនាំទំនិញពីកម្ពុជា ទៅវៀតណាម និងនាំទំនិញពីវៀតណាម ចូលមកកម្ពុជា ជាពិសេសបន្លែផ្លែឈើជាច្រើនបាននាំពីវៀតណាម ចូលតាមច្រកនេះមកផ្គត់ផ្គង់ទីផ្សារប្រទេសកម្ពុជា។ ដូច្នេះមន្រ្តីពាក់ព័ន្ធនានា ដែលប្រចាំការនៅច្រកទ្វារភ្នំដិននេះ ត្រូវពិនិត្យរកសារធាតុគីមីជាមុនសិន មុននឹងអនុញ្ញាតឲ្យនាំចូល ហើយបើរកឃើញមានសារធាតុគីមី នៅលើបន្លែផ្លែឈើទាំងនោះ ត្រូវតែហាមឃាត់ដាច់ខាតមិនឲ្យនាំចូលមកកម្ពុជាដាច់ខាត ជាពិសេសផ្លែទុរេន គឺត្រូវហាមខាត់ដាច់មិនឱ្យនាំចូលតែម្ដង»។

ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្តក៏បានណែនាំមន្រ្តីចត្តាឡីស័ក្តិដែលប្រចាំនៅច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើត្រួតពិនិត្យសុខភាពអ្នកដំណើរឆ្លងកាត់ចូលមកកម្ពុជា ឲ្យបានច្បាស់លាស់ ព្រោះបច្ចុប្បន្នជំងឺកូវីដ១៩ កំពុងតែផ្ទុះឡើង និងបានរកឃើញកើតមាននៅក្នុងប្រទេសផងដែរ ហើយបើពិនិត្យរកឃើញភាពមិនប្រក្រតីណាមួយ ត្រូវរាយការណ៍បន្ទាន់ទៅថ្នាក់លើ ដើម្បីចាត់វិធានការណ៍ទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង