សម្តេចធិបតី៖ មិត្តចិនតែងតែជួយកម្ពុជា គ្រប់កាលៈ និងគ្រប់វិស័យ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា មិត្តចិនតែងតែជួយកម្ពុជា គ្រប់កាលៈ និងគ្រប់វិស័យ ហើយមិត្តចិនតែងតែជួយកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។
សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងឳកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនទី២០០ ដែលចូលមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង ៣ម៉ឺននាក់ នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់ជានិច្ច ដោយឥតងាករេ នូវគោលនយោបាយ«ចិនមួយ»៕

