**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ

មេដឹកនាំចក្រភពអង់គ្លេស កាណាដា និងបារាំង គំរាមដាក់ទណ្ឌកម្មប្រឆាំងនឹងអ៉ីស្រាអែល ប្រសិនបើមិនព្រមបញ្ឈប់ប្រតិបត្តិការ វាយលុកនៅក្នុងតំបន់ហ្កាហ្សា

ឡុងដ៍៖ កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា មេដឹកនាំចក្រភពអង់គ្លេស កាណាដា និងបារាំង បានគំរាមដាក់ទណ្ឌកម្មប្រឆាំងនឹងអ៉ីស្រាអែល ប្រសិនបើមិនព្រមបញ្ឈប់ប្រតិបត្តិការ វាយលុកថ្មីមួយដែលកំពុងធ្វើឡើងនៅក្នុងតំបន់ហ្កាហ្សា និងលុបចោលការបិទខ្ទប់ជំនួយទេនោះ ជាការដាក់សម្ពាធបន្ថែមលើលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាអ៉ីស្រាអែលបានប្រកាសពីការចាប់ផ្ដើមប្រតិបត្តិការយោធាថ្មីមួយប្រឆាំងក្រុមហាម៉ាស កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Netanyahu បាននិយាយថាអ៉ីស្រាអែលនឹងគ្រប់គ្រងលើតំបន់ហ្កាហ្សាទាំងមូល នៅចំពោះមុខការព្រមានពីក្រុមអ្នកជំនាញអន្តរជាតិអំពីគ្រោះទិរភិក្ស។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេស មេដឹកនាំអង់គ្លេស កាណាដា និងបារាំង បានគូសបញ្ជាក់ថា «ការបដិសេធរបស់រដ្ឋាភិបាលអ៉ីស្រាអែលចំពោះការនាំចូលជំនួយមនុស្សធម៌ សម្រាប់ជនស៊ីវិលគឺជារឿងមិនអាចទទួលយកបាន ហើយមានហានិភ័យនៃការបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ។ យើងសូមប្រឆាំងទៅនឹងរាល់ការប៉ុនប៉ងទាំងឡាយណា ក្នុងការពង្រីកការតាំងទីលំនៅខុសច្បាប់នៅក្នុងតំបន់ West Bank…យើងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការសកម្មភាពបន្ទាប់ ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្ម ផងដែរ»។

តាមសេចក្ដីថ្លែងការណ៍រួមនេះ មេដឹកនាំប្រទេសទាំង៣ ក៏បានរំឮកឡើងវិញដែរថាពួកគេគំាទ្រសិទ្ធិរបស់អ៉ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងនឹងភេរវកម្ម។ ប៉ុន្តែការបង្កើនជម្លោះ ជារឿងមិនអាចទទួលយកបាន ហើយថាពួកគេនឹងមិនឈរនៅស្ងៀម ខណៈរដ្ឋាភិបាលរបស់លោក Netanyahu កំពុងធ្វើសកម្មភាពឃោរឃៅនោះទេ។

តែជាការឆ្លើយតបទៅនឹងការគំរាមនេះ លោក Netanyahu បាននិយាយថាមេដឹកនាំអង់គ្លេស កាណាដា និងបារាំង កំពុងផ្ដល់រង្វាន់ដ៏ធំមួយចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងលើកទឹកចិត្តឱ្យមានការវាយប្រហារបែបនេះតទៅទៀត។

លោកបន្ថែមថាអ៉ីស្រាអែលនឹងការពារខ្លួនឯងរហូតទាល់តែសម្រេចបានជ័យជម្នះទាំងស្រុង ជាមួយការសង្កត់ធ្ងន់ពីលក្ខខណ្ឌដើម្បីបញ្ចប់សង្រ្គាមក្នុងនោះរួមមានការដោះលែងចំណាប់ខ្មាំងនៅសេសសល់ និងការរំសាយយោធានៅក្នុងតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានបិទខ្ទប់មិនឱ្យជំនួយដូចជាថ្នាំពេទ្យ ចំណីអាហារ និងប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីដើមខែមីនាមក ដើម្បីព្យាយាមដាក់សម្ពាធឱ្យ ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង៕

អត្ថបទដែលជាប់ទាក់ទង