**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ជំងឺកូវីដ-១៩ បានលេចឡើងវិញដោយស្ងាត់ៗ ដែលបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ី 

បរទេស៖ ជំងឺកូវីដ-១៩ បានលេចឡើងវិញដោយស្ងាត់ៗ ដែលបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ី ជាពិសេសទីក្រុងហុងកុង សិង្ហបុរី ចិន និងថៃ ជាមួយការកើនឡើងនៃការឆ្លង និងអាការជំងឺធ្ងន់ធ្ងរ។

ស្ថានភាពកូវីដ-១៩ នៅក្នុងទីក្រុងហុងកុងជាថ្មីម្ដងទៀត ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងជិតស្និទ្ធ។ មជ្ឈមណ្ឌលការពារសុខភាពបានរាយការណ៍ថា អត្រានៃលទ្ធផលវិជ្ជមានជំងឺកូវដី-១៩ បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំ។ ក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី៣ ខែឧសភា មានករណីឆ្លងជំងឺធ្ងន់ធ្ងរចំនួន៣១ ត្រូវបានរាយការណ៍។ នេះជាកម្រិតខ្ពស់បំផុតរយៈពេល១២ខែ។ លើសពីនេះទៀត ការឃ្លាំមើលទឹកសំណល់បានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការប្រមូលផ្តុំមេរោគ ដែលបង្ហាញថា ការបញ្ជូនសហគមន៍កំពុងពង្រីក។ លើសពីប្រព័ន្ធថែទាំសុខភាព ឧស្សាហកម្មកម្សាន្ត ក៏កំពុងទទួលរងឥទ្ធិពលនៃរលកឆ្លងថ្មីនេះផងដែរ។

តារាចម្រៀងហុងកុងល្បី អ៊ីសុន ចាន់ (Eason Chan) បានលុបចោលការប្រគំតន្ត្រីរបស់គាត់នៅតៃវ៉ាន់ បន្ទាប់ពីឆ្លងកូវីដ-១៩ ដោយបង្កើនការយល់ដឹងជាសាធារណៈបន្ថែមទៀត អំពីហានិភ័យដែលកំពុងបន្តកើតមាន និងសារសំខាន់នៃការរក្សាការប្រុងប្រយ័ត្នសុខភាពជាបន្តបន្ទាប់។

នៅប្រទេសសិង្ហបុរី ក្រសួងសុខាភិបាលបានបង្ហាញថា ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសប្តាហ៍បញ្ចប់ថ្ងៃទី៣ឧសភា បានកើនឡើង២៨ភាគរយ ដល់ប្រមាណ១៤២០០ករណី។ ការចូលមន្ទីរពេទ្យដោយសារតែជំងឺនេះ កើនឡើងប្រហែល៣០ភាគរយដែរ។ គួរកត់សម្គាល់ថា នេះជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំដែលរដ្ឋាភិបាលសិង្ហបុរី បញ្ចេញតួលេខផ្លូវការ។ ទោះបីជាមានការកើនឡើងនៃករណីឆ្លងក៏ដោយ ក៏សិង្ហបុរីមិនបានកំណត់អត្តសញ្ញាណមេរោគប្រភេទថ្មី និងធ្ងន់ធ្ងរជាងនេះដែរ។ អាជ្ញាធរជឿថា មូលហេតុចម្បងនៃការកើនឡើងករណីឆ្លង គឺការថយចុះភាពស៊ាំក្នុងចំណោមប្រជាជន បន្ទាប់ពីរយៈពេលដ៏យូរដោយគ្មានការចាក់វ៉ាក់សាំង ឬការប៉ះពាល់នឹងវីរុស។

ជាលទ្ធផល រដ្ឋាភិបាលបានណែនាំជាបន្ទាន់ដល់ក្រុមដែលមានហានិភ័យខ្ពស់ ជាពិសេសមនុស្សចាស់ និងអ្នកមានបញ្ហាសុខភាព ឱ្យទៅទទួលវ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ និន្នាការស្រដៀងគ្នានេះ ត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសចិន និងប្រទេសថៃ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិន បានរាយការណ៍ថា អត្រាធ្វើតេស្តវិជ្ជមាននៅក្នុងមន្ទីរពេទ្យបានកើនឡើងជាងពីរដងក្នុងរយៈពេល៥សប្តាហ៍ឈានទៅដល់ថ្ងៃទី៤ ខែឧសភា។ នេះត្រូវបានចាត់ទុកថា ជាសញ្ញាព្រមានមួយ។

នៅក្នុងប្រទេសថៃឯណោះវិញ ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានកើតឡើងបន្ទាប់ពីពិធីសង្ក្រាន្តក្នុងខែមេសា។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​បាន​បញ្ជាក់​ថា ប្រទេស​នេះ​ បាន​ជួប​ប្រទះ​នឹង​ការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​ចំនួន​ពីរ​ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ក្នុង​ឆ្នាំ​នេះ។ ករណីឆ្លងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១១ដល់១៧ឧសភា ត្រូវបានរាយការណ៍នៅក្នុងប្រទេសថៃបានកើនឡើងដល់៣៣០៣០ករណី កាលពីសប្តាហ៍មុនដោយយ៉ាងហោចណាស់មាន៦០០០ករណីនៅរាជធានីបាងកក។ អាស្រ័យហេតុនេះ អាជ្ញាធរសុខាភិបាលសាធារណៈរបស់ប្រទេសថៃ ពេលនេះ កំពុងជំរុញប្រជាជន ជាពិសេសក្រុមដែលមានហានិភ័យខ្ពស់ ទទួលការចាក់វ៉ាក់សាំងបង្ការដោយមិនបង្អង់យូរ។

ទន្ទឹមនឹងនេះ ឥណ្ឌាមិនទាន់បង្ហាញសញ្ញានៃការផ្ទុះឡើងថ្មីនៅឡើយ។ ក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារបានរាយការណ៍ថា មានករណីសកម្មចំនួន៩៣ ប៉ុណ្ណោះនៅទូទាំងប្រទេស។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកសុខភាពសាធារណៈរបស់ឥណ្ឌា កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ដោយកត់សម្គាល់ថា ការផ្ទុះឡើងនៅក្នុងបណ្តាប្រទេសអាស៊ីជិតខាង ជាការរំលឹកថា ការបន្ធូរបន្ថយវិធានការហួសហេតុអាចនាំឱ្យមានការផ្លាស់ប្ដូរស្ថានភាពយ៉ាងឆាប់រហ័ស។

ដោយឡែក ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី១៩ឧសភា ក៏បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវជំរុញការចាក់វ៉ាក់សាំងរំឭកដល់ពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង។ ក្រសួងសុខាភិបាលបញ្ជាក់ថា ដោយរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron) កន្លងមក។ ដូចនេះ ដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ថ្មី ក្រសួងណែនាំដល់នាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត និងផ្នែកពាក់ព័ន្ធ ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំឭកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង រាល់៦ខែម្ដង តាមយុទ្ធសាស្ត្រនៃការចាក់រំឭកវ៉ាក់សាំងកូវីដ-១៩ ជាពិសេស ត្រូវលើកទឹកចិត្តដល់ពលរដ្ឋដែលមានវ័យចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះ ឱ្យមកទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ថ្មី។
ការងើបឡើងវិញនៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងអំឡុងពេលរដូវក្ដៅ គឺជាមូលហេតុនៃការព្រួយបារម្ភខ្លាំង ព្រោះវាផ្ទុយនឹងការសន្មតពីមុនដែលថាវីរុសស្រដៀងគ្នាទៅនឹង ជំងឺគ្រុនផ្តាសាយតាមរដូវដែល ជាធម្មតាថយចុះនៅក្នុងខែក្ដៅ។ ការកើនឡើងចំនួនករណីឆ្លងនៅហុងកុង សិង្ហបុរី ចិន និងថៃ បង្ហាញថា ជំងឺរាតត្បាតមិនទាន់ចប់ទេ។ កូវីដ-១៩ នៅបន្តគំរាមកំហែងដល់ប្រព័ន្ធសុខភាពសាធារណៈ ប្រសិនបើវិធានការបង្ការត្រូវបានបន្ធូរបន្ថយ។ ជាការឆ្លើយតប ប្រទេសមួយចំនួនឥឡូវនេះ កំពុងបង្កើតឡើងវិញនូវការអនុវត្តការចែករំលែកទិន្នន័យយ៉ាងជិតស្និទ្ធការពង្រឹងទំនាក់ទំនង សុខភាពសាធារណៈ និងការពង្រឹងយុទ្ធនាការ ដើម្បីធានាបាននូវការចាក់វ៉ាក់សាំងដ៏ទូលំទូលាយក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលកាន់តែទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង