**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស

ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីទៅជប៉ុននៅចុងខែនេះ

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បានចេញមុខជាបន្តបន្ទាប់គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជប៉ុននៅចុងខែឧសភាខាងមុខនេះ។

លោក សេង សាវ៉ាត ជាប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនបានប្រកាសគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលនឹងដឹកនាំប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្ដម Shigeru Ishiba នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន និងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្ដីពី “អនាគតរបស់អាស៊ី” នៅទីក្រុងតូក្យូនាចុងខែឧសភានេះ។

លោកបានថ្លែងក្នុងវីឌីអូខ្លីមួយថា៖«ខ្ញុំ និងប្រជាពលរដ្ឋផ្សេងទៀតនៅប្រទេសជប៉ុនពិតមានសេចក្ដីសោមនរីករាយយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងសម្ដេចបវរធិបតីអញ្ជើញមកទស្សនៈកិច្ចនៅជប៉ុនចុងខែនេះ ព្រោះការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុនថែមទៀត»។

កញ្ញា អេង គីមមួយ ជាពលករខ្មែរកំពុងធ្វើការងារនៅប្រទេសជប៉ុន បានប្រកាសស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី។ វត្តមានរបស់ប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជានេះ បានធ្វើឱ្យកញ្ញាដែលឃ្លាតឆ្ងាយពីស្រុកកំណើតសប្បាយរីករាយយ៉ាងខ្លាំង។

កញ្ញា អេង គីមមួយ៖«នាងខ្ញុំពិតជាមានសេចក្តីសោមនស្សសប្បាយក្រៃលែង។ ក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូប នាងខ្ញុំសូមគាំទ្រសម្តេច ហើយសូមឱ្យសម្ដេចទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ»។

ចំណែកលោក សូ មុន្នីរិទ្ធ ជានិស្សិតកំពុងសិក្សានៅប្រទេសជប៉ុនក៏សប្បាយចិត្តឥតឧបមាចំពោះដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំកំពូលរបស់ខ្លួននៅលើទឹកដីប្រទេសជប៉ុន ដើម្បីបំពេញការងារជូនប្រទេសជាតិមាតុភូមិ។

លោកបញ្ជាក់ថា៖«ខ្ញុំបាទពិតមានសេចក្ដីសោមនរីករាយខ្លាំងណាស់ ក្រោយពីទទួលដំណឹងថា សម្ដេចបវរធិបតីអញ្ជើញមកទស្សនកិច្ចនៅប្រទេសជប៉ុន ព្រោះជាកិត្តិយសជាតិខ្មែររបស់យើងដែលមានថ្នាក់ដឹកនាំសំខាន់ៗទទួលស្វាគមន៍ និងអញ្ជើញមកទស្សនកិច្ចផ្លូវការនៅប្រទេសរបស់គេបែបនេះ»។

ក្រៅពីពលរដ្ឋជាច្រើនរូបខាងលើ នៅមានគ្រួសារខ្មែរ និងពលរដ្ឋខ្មែរជាច្រើននាក់ផ្សេងទៀត បានបង្ហោះសារគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលខ្លួនព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុកជាដើម។

សូមបញ្ជាក់ថា ការផ្ទុះការគាំទ្រពីសំណាក់ពលរដ្ឋខ្មែរនៅជប៉ុននេះ គឺនៅមុនពេលដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននៅចុងខែឧសភាខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង