**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ

ក្រសួង​សុខាភិបាលថៃ ប្រាប់ប្រជាជនដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតអោយមានការប្រុងប្រយ័ត្នបន្ថែម បន្ទាប់ពីការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា

បរទេស៖ ក្រសួង​សុខាភិបាលថៃ បានជំរុញឱ្យប្រជាជនដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើធម្មយាត្រា Hajj ឱ្យមានការប្រុងប្រយ័ត្នបន្ថែម បន្ទាប់ពីការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា (Mers) នៅក្នុងប្រទេសនេះ ដោយបានឆក់យកជីវិតមនុស្សពីរនាក់ហើយមកទល់ពេលបច្ចុប្បន្ន។ ទន្ទឹមនឹងជំងឺផ្លូវដង្ហើមស្រួចស្រាវមួយទៀត គឺកូវីដ-១៩ បំប្លែងប្រភេទថ្មី ដែលកំពុងរាលដាលខ្លាំង។

អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា ករណីឆ្លងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ាចំនួន៩ ត្រូវបានរកឃើញនៅក្នុងប្រទេសចន្លោះពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី២១ ខែមេសា ដោយយ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន២នាក់ ត្រូវបានរាយការណ៍។

លោកវេជ្ជបណ្ឌិត អូផាស ការ្យកាវីនភុង  លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃ បាននិយាយថា មឺស (Mers) គឺជាជំងឺដែលជះឥទ្ធិពលជាចម្បងទៅលើប្រព័ន្ធដកដង្ហើម និងប្រព័ន្ធរំលាយអាហារ ហើយរោគសញ្ញាអាចរួមមាន៖ គ្រុនក្ដៅ ក្អក និងដង្ហើមខ្លី។ ករណី​ធ្ងន់ធ្ងរ​អាច​នាំ​ឱ្យ​មាន​ជំងឺ​រលាក​សួត ខ្សោយ​តម្រងនោម និង​អាច​ស្លាប់​បាន ជាពិសេស​ក្នុង​ចំណោម​បុគ្គល​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ។

ក្នុងចំណោមករណីថ្មីៗចំនួនប្រាំបួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មាន៨ករណីត្រូវបានរាយការណ៍នៅរាជធានីរីយ៉ាដ និងមួយករណីនៅទីក្រុងហាអ៊ីល ។

ករណីចំនួន៦ នៃរាជធានីរីយ៉ាដ ពាក់ព័ន្ធនឹងបុគ្គលិកថែទាំសុខភាពដែលបានឆ្លងជំងឺ ខណៈកំពុងព្យាបាលអ្នកជំងឺ។ បួននាក់ក្នុងចំណោមពួកគេ មានរោគសញ្ញា ខណៈពីរនាក់ទៀតមានរោគសញ្ញាស្រាល ដែលជាមេរោគ​ឆ្លង​មក​មនុស្ស​ពី​សត្វ​អូដ្ឋ។ យ៉ាងណាមិញ របៀបបញ្ជូនមេរោគចម្លងពិតប្រាកដនៅតែមិនច្បាស់លាស់ ប៉ុន្តែវាអាចពាក់ព័ន្ធនឹងការទទួលទានទឹកដោះអូដ្ឋដែលមិនបានចម្អិន ឬសាច់អូដ្ឋមិនទាន់ចម្អិនឱ្យបានល្អ។ លោកវេជ្ជបណ្ឌិត អូផាស និយាយថា ការឆ្លងពីមនុស្សទៅមនុស្សកើតឡើងតាមរយៈដំណក់ទឹកផ្លូវដង្ហើម ឬទឹកមាត់របស់បុគ្គលដែលមានមេរោគ។

ចាប់តាំងពីករណីដំបូងនៃជំងឺមឺស ត្រូវបានរកឃើញក្នុងឆ្នាំ២០១២ មានករណីឆ្លងចំនួន២៦២៧នៅទូទាំង២៧ប្រទេស ដោយ៨៤ភាគរយមានប្រភពមកពីប្រទេសអារ៉ាប៊ីសាអូឌីត។ គ្មានករណីឆ្លងណាមួយត្រូវបានរាយការណ៍នៅខាងក្រៅមជ្ឈិមបូព៌ាចាប់តាំងពីឆ្នាំ២០១៩មក។ ដើម្បីការពារអ្នកធ្វើធម្មយាត្រាថៃក្នុងពិធីបុណ្យ Hajj ឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមិថុនា ក្រសួងបានបញ្ជូនក្រុមគ្រូពេទ្យទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។

ឆ្នាំនេះ អ្នកធ្វើធម្មយាត្រា៦៦០៣នាក់មកពីប្រទេសថៃ នឹងចូលរួមក្នុងពិធីសាសនាប្រចាំឆ្នាំ។ អ្នកធ្វើធម្មយាត្រា ត្រូវបានណែនាំឱ្យជៀសវាងការប៉ះពាល់ជាមួយសត្វអូដ្ឋ និងការទៅមន្ទីរពេទ្យដែលមិនចាំបាច់ ឬទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដែលមានជំងឺរាតត្បាត ក៏ដូចជា លាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាចម្ងាយឆ្ងាយពីអ្នកជំងឺ។

យោងតាមលោកវេជ្ជបណ្ឌិត អូផាស សុខភាពរបស់អ្នកធ្វើធម្មយាត្រានឹងត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរសុខាភិបាលរយៈពេល១៤ថ្ងៃ បន្ទាប់ពីពួកគេត្រឡប់ទៅប្រទេសថៃវិញ។

គួរជម្រាបជូនថា ករណីឆ្លងជំងឺកូវីដ-១៩ បានកើនឡើងនៅក្នុងប្រទេសថៃ ដោយមានអ្នកឆ្លងសរុបចំនួន៧១០៦៧នាក់ និងមានអ្នកស្លាប់ចំនួន១៩នាក់ ត្រូវបានរាយការណ៍នៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានកូវីដ-១៩ របស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង