ពន្ធនាគាររាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ

ភ្នំពេញ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈីម ធីដា ប្រធានពន្ធនាគាររាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការងារសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ។
កិច្ចប្រជុំបានធ្វើឡើង កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំពន្ធនាគាររាជធានីភ្នំពេញ ដោយមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយករងសវនកម្មផ្ទៃក្នុង បានមានប្រសាសន៍ថា ការធ្វើសវនកម្មផ្ទៃក្នុងគឺជាការរួមចំណែកក្នុងការពង្រឹងបន្ថែមដល់ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់ពន្ធនាគាររាជធានីភ្នំពេញ រួមមានការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងជនជាប់ឃុំ និងកិច្ចប្រតិបត្តិការផ្សេងៗទៀត៕

