ពន្ធនាគារខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំវាយតម្លៃទណ្ឌិតដែលគ្រប់លក្ខខណ្ឌដើម្បីស្នើសុំការដោះលែងដោយមានលក្ខខណ្ឌ

កំពង់ចាម៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំវាយតម្លៃទណ្ឌិតដែលគ្រប់លក្ខខណ្ឌដើម្បីស្នើសុំការដោះលែងដោយមានលក្ខខណ្ឌ ទណ្ឌិតសរុបចំនួន ៣០ នាក់បុរស ដោយធ្វើការប្រជុំវាយតម្លៃលទ្ធផលទទួលបាន ១៥ នាក់បុរស ដើម្បីដាក់ស្នើសុំទៅប្រធានសាលាដំបូងខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។

