ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញសំណេះសំណាល និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតបូកសរុបលទ្ធការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដល់យុវជនគណបក្សខេត្តមណ្ឌលគិរី

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាល និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតបូកសរុបលទ្ធការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដល់យុវជនគណបក្សខេត្តមណ្ឌលគិរី។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងសមាជិកជាច្រើនរូបទៀត។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្តល់បទអន្តរាគមន៍ពាក់ព័ន្ធនឹងការពង្រឹងការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ជូនដល់យុវជនគណបក្សខេត្តមណ្ឌលគិរី ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំង និងបន្សាបនូវព័ត៌មានប្រឌិត បំភ្លើស បំភ្លៃ ពីសំណាក់ក្រុមជ្រុលនិយម ជាមួយនេះត្រូវពង្រឹងការផ្សព្វផ្សាយអោយបានទូលំទូលាយអំពីភាពវិជ្ជមានពីកម្ពុជា មានជាអាទិ៍ សកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ព្រមទាំងតំបន់ទេសចរណ៍នានាផងដែរ៕

