**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ

អតីតមេដឹកនាំប្រទេសអ៊ុយរូហ្កាយ ដែលមានរហស្សនាមថា «ប្រធានាធិបតីក្រីក្របំផុត នៅលើពិភពលោក»  ទទួលមរណភាពនៅវ័យ៨៩ឆ្នាំ

ម៉ុងតេវីដេអូ៖ អតីតមេដឹកនាំនៃប្រទេសអ៊ុយរូហ្កាយ លោក Jose Mujica ដែលមានរហស្សនាមថា «ប្រធានាធិបតីក្រីក្របំផុត នៅលើពិភពលោក» ទើបតែទទួលមរណភាពនៅវ័យ៨៩ឆ្នាំ។

បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយរូហ្កាយ លោក Yamandu Orsi បានប្រកាសដំណឹងមរណភាពរបស់លោក Mujica កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

លោក Mujica គឺជាអតីតសមាជិកក្រុមឧទ្ទាមឆ្វេងនិយម ដែលបានក្លាយជាប្រធានាធិបតីអ៊ុយរូហ្កាយ ចាប់ពីឆ្នាំ២០១០ ដល់ ឆ្នាំ២០១៥។

លោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញកើតជំងឺមហារីកបំពង់ក កាលពីឆ្នាំ២០២៤។ អ្នកនយោបាយជុំវិញពិភពលោក ជាពិសេសអ្នកមាននិន្នាការឆ្វេងនិយម នៅតំបន់អាមេរិកឡាទីន បាននាំគ្នាសម្តែងការសោកស្តាយ ចំពោះដំណឹងមរណភាពរបស់លោក។

គួរបញ្ជាក់ថា អតីតមេដឹកនាំអ៊ុយរូហ្កាយរូបនេះ ត្រូវគេស្គាល់យ៉ាងទូលំទូលាយ និងទទួលបានការស្ងើចសរសើរខ្លាំង សម្រាប់ការរក្សា លក្ខណៈរស់នៅបែបសាមញ្ញបំផុត បើទោះបីជាអំឡុងពេលលោកមានមុខតំណែងជាប្រធានាធិបតីក៏ដោយ។

ជំនួសឱ្យវិមានប្រធានាធិបតី លោក Mujica បានសម្រេចជ្រើសរើសស្នាក់នៅផ្ទះកសិកររបស់លោក ដែលស្ថិតនៅជាយរដ្ឋធានីម៉ុងតេវីដេអូ ហើយជិះរថយន្ត Volkswagen ចាស់១គ្រឿង។

កាលពីឆ្នាំ២០២២ ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មាន Aljazeera លោក Mujica បាននិយាយថា ភាពមានស្តុកស្តម្ភ អាចធ្វើឱ្យមេដឹកនាំប្រទេសឃ្លាតឆ្ងាយពីប្រជាជនរបស់ខ្លួន។

លោកបានបកស្រាយយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា អ្នកនយោបាយ គួរតែរស់នៅដូចប្រជាជនភាគច្រើនរបស់ពួកគេ មិនមែនដូចប្រជាជនភាគតិច ដែលមានទ្រព្យសម្បត្តិហូរហៀរ នោះឡើយ»៕

អត្ថបទដែលជាប់ទាក់ទង