**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា

ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពង្រឹងនិង ការបង្កើនប្រសិទ្ធភាព ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យនិងបញ្ជាក់សំណង់

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំស្ដីពី ការ ពង្រឹងនិងការបង្កើនប្រសិទ្ធភាពការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យ និងបញ្ជាក់សំណង់។

នៅក្នុងកិច្ចប្រជុំឯកឧត្តម សាយ សំអាល់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូប នីយកម្ម និងសំណង់ មានប្រសាសន៍ថា កិច្ចប្រជុំធ្វើឡើង ដើម្បីឈានទៅកំណត់ ទស្សនៈវិស័យរួមលើវិស័យសំណង់ សំដៅធ្វើ ឱ្យសំណង់ស្ថាបត្យកម្មខ្មែរសហសម័យ កាន់តែមានគុណភាព មានសុវត្ថិភាព មានសោភណភាពការពារបានកាន់តែប្រសើរ នូ វសុខុមាលភាព និងទ្រព្យសម្បត្តិរបស់ម្ចាស់សំណង់, អ្នកប្រើប្រាស់សំណង់ និងសាធា រណជន និងមានបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព។

កិច្ចប្រជុំក៏ធ្វើឡើងដើម្បីប្រមូលធាតុចូលពី សមាជិកអង្គប្រជុំក្នុងន័យពិគ្រោះយោបល់ គ្នាថា តើការរៀបចំលិខិតបទដ្ឋានគតិយុត្ត ស្ថិតក្នុងកម្រិតមួយ ដែលមានការឯកភាពគ្នា ឬ យ៉ាងណាសម្រាប់អនុវត្តបានចំពោះស្ថានភាពកម្ពុាជានាពេលបច្ចុប្បន្ន ។នេះជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយសំអាល់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា អ្វីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខិតខំប្រឹងប្រែងគិតគូររៀបចំទាំងអស់នេះ គឺក្រសួងមានបំណងចង់ឱ្យវិស័យសំណង់ក្លាយជាវិស័យមួយដែលមិនជាប់គាំងនិងមានដំណើរការប្រកបដោយស្ថិរភាពល្អសម្រាប់សង្គមជាតិកម្ពុជា, ជាកន្លែង មួយដែលមនុស្ស អាចបញ្ចេញទេពកោសល្យ, ជាកន្លែងដែលមនុស្ស មានភាពរីករាយក្នុងការបំពេញ ការងារ,និងធ្វើយ៉ាងណាឱ្យមនុស្សដែលធ្វើការ ក្នុងវិស័យសំណង់ដូចជា កម្មករសំណង់ជាដើមមានជីវភាពល្អប្រសើរនិងមានក្តីសង្ឃឹមក្នុងជីវិត។

សូមជម្រាបថា កិច្ចប្រជុំខាងលើបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងរៀបចំដែនដីនេះដោយមានការចូលរួមពីតំណាងក្រសួង ធនធានទឹក និងឧតុនិយម, ក្រសួង រ៉ែ និងថាមពល, គណៈវិស្វករកម្ពុជា, គណៈស្ថាបត្យករកម្ពុជា , សមាគមអ្នក សាង សង់ កម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, សមាគមអ្នកវិនិយោគ ក្រុមហ៊ុនត្រួត ពិនិត្យនិងបញ្ជាក់សំណង់ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងក្រុមហ៊ុនសាងសង់៕

អត្ថបទដែលជាប់ទាក់ទង