**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang

ឯកឧត្តម ម៉ៅ ធនិន ដឹកនាំមន្ត្រីជំនាញ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងកំពត ចុះពិនិត្យបើកការដ្ឋានសាងសង់វិថីអាហារ និងសួរច្បារផ្សារចាប់ពីផ្សារក្រណាត់រហូតដល់សួនប្រាសាទដើមពោធិ៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងកំពត ចុះពិនិត្យបើកការដ្ឋានសាងសង់វិថីអាហារ និងសួរច្បារផ្សារចាប់ពីផ្សារក្រណាត់រហូតដល់សួនប្រាសាទដើមពោធិ៍ ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

វិថីអាហារដែលមានក្បូរក្បាច់រចនាជាចរនាបថខ្មែរ និងលេចចេញជារូបរាងនៅអំឡុងខែធ្នូខាងមុខ ដែលវិថីអាហារនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋបន្ថែម ហើយកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តខេត្តកំពតកាន់តែច្រើន។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យមន្ត្រីជំនាញ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ពិសេសក្រុមការងារសាងសង់ត្រូវរួមសហការគ្នាធ្វើយ៉ាងណាឱ្យការសាងសង់នេះមានភាពរលូន ហើយឈានទៅបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ២០២៥ខាងមុខ ដើម្បីជាកាដូរដល់អាជីវករដែលលក់ដូរលើវិថីអាហារនេះ ក៏ដូចជាបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះវិថីអាហារនេះ និងរំលេចឡើងនូវរចនាបថខ្មែរ និងការស្លៀកពាក់បែបប្រពៃណីខ្មែរ ក្នុងន័យដើម្បបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរទៅកាន់ភ្ញៀវទេសចរ។

អភិបាលក្រុងកំពត លោក លាង រឿនសុធី បានឱ្យដឹងថា តាមការរំពឹងទុកការលក់ដូររបស់អាជីវករនិងមានលក្ខណៈល្អប្រសើរជាងមុនក្រោយពីវិថីអាហារនេះសាងសង់រួចរាល់ ដោយសារភូមិសាស្ត្រតំបន់នេះជាប់នឹងព្រែកកំពង់បាយ ហើយក៏ជាអតីតផ្សារមួយស្ថិតក្នុងតំបន់បេតិក្ខភណ្ឌក្នុងក្រុងកំពតផងដែរ។

លោកអភិបាលរក្រុងបានបន្តថា បច្ចុប្បន្ននេះ ខេត្តកំពត ក៏ដូចជាក្រុងកំពត ពីមួយថ្ងៃទៅមួយថ្ងៃកំណើនភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សំគាល់ ហើយភ្ញៀវទេសចរភាគច្រើនតែងតែចូលមកលេងកម្សាន្តនៅក្នុងតំបន់នេះ ពិសេសភ្ញៀវទេសចរបរទេស ដោយសារតែវិថីអាហារគឺសំបូរទៅដោយអាហារចំរុះ មានទាំងម្ហូបខ្មែរ និងម្ហូបបរទេស។

លោកអភិបាលក្រុងក៏បានបន្ថែមថា វិថីអាហារនេះក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នឹងត្រូវសាងសង់ឡើងទៅតាមរចនាបថខ្មែរសុទ្ធសាធ ហើយអាជីវករគឺតម្រូវឱ្យមានការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ដើម្បីឱ្យមានភាពទាក់ទាញកាន់តែខ្លាំង ហើយក៏ដើម្បីបង្ហាញនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរទៅកាន់កូនក្មួយជំនាន់ក្រោយ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្តផងដែរ។

លោកអភិបាលក្រុងក៏បានស្នើដល់អាជីវករដែលលក់ដូរនៅក្នុងវិថីអាហារទាំងអស់ ត្រូវចូលរួមគោរពតាមការណែនាំរបស់អាជ្ញាធរក្រុង រក្សាអនាម័យបរិស្ថានឱ្យបានស្អាត ពិសេសលក់ដូរដោយភាពស្មោះត្រង់ដើម្បីរក្សាតម្លៃជាជនជាតិខ្មែរ។

សូមបញ្ជាក់ថា ការសាងសង់នេះគឺស្ថិតលើការចំណាយរបស់រដ្ឋបាលខេត្តកំពត ដោយអាជីវករទាំងអស់មិនតម្រូវឱ្យមានការបង់ប្រាក់សម្រាប់ការសាងសង់នោះឡើង យ៉ាងណាម៉ិញការបង់ប្រចាំខែក៏ឯកឧត្តមអភិបាលខេត្តមិនឱ្យមាននោះដែរសម្រាប់ម្ចាស់តូបដែលអាជ្ញាធរក្រុងកំពតបានធ្វើបច្ចុប្បន្នភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏លើកទឹកចិត្តឱ្យអាជីវករទាំងអស់រាយការណ៍ទៅកាន់ឯកឧត្តមផ្ទាល់ប្រសិនបើមានអ្នកដើរទារលុយ ឬតម្រូវឱ្យបង់លុយតូបប្រចាំខែ៕

អត្ថបទដែលជាប់ទាក់ទង