តារាចម្រៀង លោក ខេម បានឆ្លងជំងឺកូវីដបំប្លែងប្រភេទថ្មី អូមីក្រុង JN.1

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៣ ខែឧសភានេះ តារាចម្រៀងល្បី លោក ខេម បានប្រកាសថា ខ្លួនឆ្លងជំងឺកូវីដបំប្លែងប្រភេទថ្មី អូមីក្រុង JN.1 ដែលក្រសួងសុខាភិបាល ប្រកាសជាសាធារណ:កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
ជាសារជូនទៅកាន់បងប្អូនប្រជាពលរដ្ឋ តារាចម្រៀងសម្លេងស្អក Khem-ខេម បានណែនាំឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដប្រភេទថ្មីមួយនេះ។
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល, ជំងឺកូវីដប្រភេទថ្មី JN.1 រៀងកាចជាងមុនដោយលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ជ្រៀបចូលប្រព័ន្ធភាពស៉ាំរបស់មនុស្សកាន់តែលឿន៕

