**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ ការអភិវឌ្ឍជាតិ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅតែមិនអាចកាត់ផ្តាច់បានពី កត្តាសុខសន្តិភាព ជាលក្ខខណ្ឌចាំបាច់និងគ្រប់កាលៈទេសៈ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជានាយករងខុទ្ទកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់។ កំណើនសមិទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា កត្តាសុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូប។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងបញ្ជាក់ដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋ នាឱកាស ដង្ហែអង្គផ្កាប្រាក់សាមគ្គីមួយទៅវេរប្រគេនដល់ព្រះសង្ឃ វត្តត្រពាំងវែង ស្ថិតនៅឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ។

នៅក្នុងរបាយការណ៍ស្វាគមន៍របស់លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី បានឱ្យដឹងថា ក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍនៅតាមបណ្តាខេត្ត ពិសេសក្រុង-ស្រុក មួយចំនួន មានការអភិវឌ្ឍន៍ និងមានការវិនិយោគទៅលើវិស័យរោងចក្រសហគ្រាសមានការកើនឡើងជាលំដាប់ ជាក់ស្តែងនៅក្នុងស្រុកគងពិសីបច្ចុប្បន្ន មានរោងចក្រសហគ្រាសតូច មធ្យម និងធំ មានសរុបចំនួន ១៧២កន្លែង បានផ្តល់ការងារធ្វើជូនកម្មកររោងចក្រ ៧៤ពាន់ ៣៣៥នាក់។ ជាមួយគ្នានេះ នៅវិស័យធម្មការ និងសាសនា ក្នុងស្រុកគងពិសី មានសរុប ៥៨វត្ត ព្រះសង្ឃ ៧៦៥អង្គ គ្រប់ទីអារាម បានក្លាយជាទីគោរពសក្ការៈ រមណីយដ្ឋាន ជាមណ្ឌលវប្បធម៌ និងរក្សាបាននូវអត្តសញ្ញាណជាតិទុកជាគំរូសម្រាប់កូនខ្មែរជំនាន់ក្រោយគោរពបូជាតាមគន្លងព្រះពុទសាសនាតរៀងទៅ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងបន្តថា ជាក់ស្តែង កត្តាសុខសន្តិភាពមិនត្រឹមតែបង្កលក្ខណៈដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែផ្តល់នូវកាឡានុវត្តភាព និងលទ្ធភាពគ្រប់គ្រាន់សម្រាប់សាសនិកគ្រប់សាសនា ពោលគឺកត្តារីកចម្រើនមិនអាចកើតឡើងបានទេ បើសិនជាប្រទេសគ្មានសុខសន្ដិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានគូសបញ្ជាក់ដែរថា សុខសន្តិភាពកើតមាននៅក្នុងប្រទេសកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងនៅគង់វង្សជារៀងរហូត។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ ព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកន្លងមក បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង អភិវឌ្ឍន៍ជាតិ និងការថែរក្សាសុខសន្តិភាពនៅកម្ពុជា ហើយសូមបងប្អូនបន្តចូលរួមថែរក្សាការពារសមិទ្ធផលនាពេលនេះតទៅ ដើម្បីទុកដល់កូនចៅជំនាន់ក្រោយៗតទៅទៀត។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានវេរប្រគេនបច្ច័យដល់វត្តត្រពាំងវែង ចំនួន ២០០លាលនរៀ និងបានប្រគេនទយ្យទាន ដល់ព្រះសង្ឃ ៦វត្តទៀត ដែលក្នុង១វត្តៗមានអង្ករ ២០០គីឡូក្រាម, មី, ត្រីខ, ប៊ីចេង, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកក្រូច, ទឹកសុទ្ធ, ទឹកដោះគោ និងបច្ច័យ ៥០០ដុល្លារ។ បានឧបត្ថម្ភដល់សាលាស្រុកគងពិសី ថវិកា ២លានរៀល, សាលាស្រុកកណ្តាលស្ទឹង ថវិកា ២លានរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់លោកតាលោកយាយជី មន្ត្រីរាជការអាជ្ញាធរដែនដីស្រុក ឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាច្រើនទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង