អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសុខសុវត្ថិភាពជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសុខសុវត្ថិភាពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ភោធក្រុមហ៊ុនខនស៍ ខេធី នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត គណៈអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តចូលរួមផងដែរ នៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត ៕

