**សម្តេចធិបតី៖ ការធ្វើទំនើប​កម្ម និងបរិវត្តកម្មឌីជីថល គឺជាសមិទ្ធផលដ៏លេចធ្លោ​បំផុតរបស់​វិទ្យា​ស្ថានជាតិអប់រំ**សម្តេចធិបតី៖ អ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត**សម្តេចធិបតី៖ ធ្វើជាគ្រូមិនអាចពឹងផ្អែកលើ ChatGPT ទាំងស្រុងនោះទេ**អ្នកនាំពាក្យការពារជាតិ ប្រកាសច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹង មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួននាថ្មីៗនេះ**សម្តេចធិបតី ណែនាំក្រសួងអប់រំ ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា- ឌីជីថល ដល់គ្រូបង្រៀន**សម្តេចធិបតី៖ រាជរដ្ឋាភិបាលផ្ដល់​អាទិភាពខ្ពស់ចំពោះវិស័យអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ**សម្តេច ឃួន សុដារី៖ នៅក្នុងនីតិកាលទី៧ការទូតសភា បានចូលរួមលើកកម្ពស់ តួនាទីរបស់កម្ពុជា ក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព ជូនប្រជាពលរដ្ឋ**សម្តេចធិបតី៖ សមត្ថភាពគ្រូសំខាន់ណាស់ សម្រាប់ការបណ្តុះបណ្តាល រៀនក្រោមដើមឈើអាចនឹងមានលទ្ធផលល្អ បើមានគ្រូពូកែ**សម្តេចធិបតី គាំទ្រនិងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំ ចំពោះការពង្រឹងសមត្ថភាពគុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព**១០ថ្ងៃ មន្ត្រីមូលដ្ឋានផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាង ៣ពាន់លើកទូទាំងប្រទេស!**អភិសន្ដិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងពិធីចាប់ពូលការប្រកួតបាល់បាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត**ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តកណ្តាល**ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តប៉ៃលិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពីធីរំលឹក ទិវាជាតិនៃការចងចាំ ២០ ឧសភា**កងកម្លាំងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ទទួលបានអាវភ្លៀងជាអំណោយយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**ប្រតិភូនគរបាលឥណ្ឌូនេស៊ីថា សន្តិសុខនៅកម្ពុជា មានភាពល្អប្រសើរ ខុសពីអ្វីដែលធ្លាប់បានលឺ ពីការផ្សព្វផ្សាយនូវព័ត៌មានមួយចំនួន ដែលធ្លាប់បន្ទុចបង្អាប់កម្ពុជាកន្លងមក**ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា

ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា លើកទឹកចិត្តដល់ក្រុមការងារឱ្យប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព ហើយត្រូវរួមគ្នាទប់ស្កាត់ និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយ ឱ្យបានទាន់ពេលវេលា

ភ្នំពេញ៖ ដើម្បីបន្តរួមចំណែកក្នុងការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិបានស្ថិតស្ថេរយូរអង្វែង ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីទទួលបន្ទុកការងារព័ត៌គ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំ សង្កាត់ ត្រូវចងក្រងបណ្តាញក្រុមការងារឱ្យបានរឹងមាំ និងប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព បង្កើនការតាមដាន ស្រាវជ្រាវ ការឆ្លើយតប ផលិតមាតិកា ស្របតាមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ដែលជាការអនុវត្តតាមអភិក្រមបុរេសកម្ម និងការងារប្រតិកម្ម ដោយត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានទូលំទូលាយ ដើម្បីគ្រប់គ្រងសាធារណមតិ ជាពិសេស ត្រូវរួមគ្នាទប់ស្កាត់ និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយ ឱ្យបានទាន់ពេលវេលា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងយុគសម័យឌីជីថល» ក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ (គ.ស.ព.ស.) ឯកឧត្តម វ៉ី សំណាង អភិបាលនិងជាគណៈអភិបាល ខេត្តកាកែវ ថ្នាក់ដឹកនាំ (គ.ស.ព.ស.) និងសិក្ខាកាមដែលជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិចំណុះរដ្ឋបាលខេត្តតាកែវ និងក្រុមយុវជនអ្នកប្រើប្រាស់បណ្តាញសង្គម សរុបចំនួនប្រមាណជាង៣០០នាក់។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើរបាយការណ៍ស្តីពីស្ថានភាពទូទៅនិងសក្តានុពលជាច្រើនក្នុងខេត្ត ជាពិសេសការអភិវឌ្ឍរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សេដ្ឋកិច្ច សង្គម ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារទទួលបន្ទុកព័ត៌មានក្នុងខេត្តដើម្បីឆ្លើយតបបានលឿនរហ័ស ទប់ស្កាត់ និងបន្សាបបានទាន់ពេលវេលានូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ក៏ដូចជាការចូលរួមធ្វើការយ៉ាងសកម្មក្នុងការការពារនូវសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលនិងក្នុងខេត្តឱ្យបានគង់វង្ស។

មានប្រសាសន៍ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់ថា បច្ចុប្បន្ន មានការវិវឌ្ឍយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាងគំហ៊ុកនូវព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតសារៈសំខាន់ នៃការងារព័ត៌មាននិងសាធារណមតិ ថាបានជះឥទ្ធិពលដល់សង្គម នយោបាយ និងសេដ្ឋកិច្ច។ ដូចនេះ ការៀបចំវគ្គបណ្តុះបណ្តាល និងតាមរយៈវាគ្មិនដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធនឹងការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវ ការវាយតម្លៃ និងឆ្លើយតបចំពោះព័ត៌មានអវិជ្ជមាន ព័ត៌មានមិនពិត និងការកើនឡើងនៃព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI។

បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមការងារទទួលបន្ទុកព័ត៌មាន និងសាធារណមតិគ្រប់ថ្នាក់ត្រូវខិតខំពង្រឹងការចងក្រងបណ្តាញធ្វើការងាររួមគ្នានិងត្រូវប្រគល់ភារកិច្ចឱ្យច្បាស់លាស់ ជាពិសេសត្រូវមានកិច្ចសហការឱ្យបានស្អិតរមួតជាមួយក្រុមការងារចុះមូលដ្ឋាន គ្រប់កំរិត ក្នុងន័យ «ផ្សាភ្ជាប់អ្នកនៅមូលដ្ឋាន និងអ្នកចុះមូលដ្ឋាន» សំដៅធានាបាននូវកម្លាំងសរុប មធ្យោបាយសរុប និងប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព។

នាឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តតាកែវដែលបានឧបត្តម្ភគាំទ្រសម្រាប់ការបើកវគ្គបណ្តុះបណ្តាលនេះ និងអរគុណដល់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណ:អភិបាលខេត្តដែលបានសហការរៀបចំដំណើរការវគ្គបណ្តុះបណ្តាលពេញមួយថ្ងៃសម្រេចបានលទ្ធផលគាប់ប្រសើរ ប្រកបដោយភាពជិតស្និទ្ធ និងភាតរៈ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា អ្វីដែលអ្នកទាំងអស់គ្នានឹងទទួលបានពីការចូលរួមវគ្គក្នុងបណ្តុះបណ្តាលនៅថ្ងៃនេះ គឺការជួយពង្រឹងបាននូវសមត្ថភាព ចំណេះ ជំនាញសម្រាប់មន្ត្រីទទួលបន្ទុកការងារព៏ត៌មាននិងសាធារណមតិ ក្នុងការរៀបចំចងក្រងបណ្តាញ រចនាសម្ព័ន្ធក្រុមការងារជាប្រព័ន្ធតួអង្គតែមួយ ក៏ដូចជាលើកកម្ពស់ស្មារតី និងឆន្ទៈ មនសិកាខ្ពស់សម្រាប់ការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវថែមទៀតនៅក្នុងការបន្តការងារគ្រប់គ្រងព័ត៌មាន និងសតិអារម្មណ៍របស់មហាជនដែលជាម្ចាស់ឆ្នោត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា «ការប្រើប្រាស់កម្លាំងសរុបនៃមន្ត្រីទទួលបន្ទុកការងារព័ត៌មាន ក្នុងការចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត បានលឿនរហ័ស និងការប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវ មានតម្លៃស្មើនឹងការបន្តថែរក្សាស្ថិរភាពនយោបាយ និងសង្គម និងសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់ពីចុងឆ្នាំ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងទាំងអស់គ្នា នោះគឺសម្តេចតេជោ ហ៊ុន សែន» ៕

អត្ថបទដែលជាប់ទាក់ទង