**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោកប្រធានរដ្ឋចិន Xi Jinping៖ អ្នកគាំទ្រ អ្នកគាំពារ និងអ្នកជំរុញដ៏មុតមាំសម្រាប់សន្តិភាពនិងវឌ្ឍនភាពពិភពលោក

ឆ្នាំនេះគឺជាខួបទី ៨០ ឆ្នាំនៃជ័យជម្នះលើសង្គ្រាមប្រជាជនចិនប្រឆាំងតទល់នឹងការឈ្លានពានរបស់ជប៉ុន និងជាសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ ក្នុងសង្គ្រាមដែលមានទ្រង់ទ្រាយធំពុំធ្លាប់មាននោះ អណ្តាតភ្លើងនៃសង្គ្រាមបានរីករាលដាលពាសពេញទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអូសេអានី ចំនួនកងទ័ពនិងប្រជាជននៃប្រទេសនានាដែលស្លាប់បាត់បង់ជីវិតមានចំនួនបានលើសពី ១០០ លាននាក់។ ការតទល់ប្រយុទ្ធដ៏អង់អាចក្លាហាននិងការលះបង់ដ៏ធំសម្បើមរបស់ប្រជាជនចិនបានដើរតួនាទីជាលក្ខណៈសម្រេចក្នុងការយកឈ្នះលើហ្វាស៊ីសជប៉ុន និងបានផ្តល់ការគាំទ្រជាយុទ្ធសាស្រ្តដល់ប្រទេសសម្ព័ន្ធមិត្តប្រឆាំងហ្វាស៊ីសក្នុងសមរភូមិអឺរ៉ុបនិងប៉ាស៊ីហ្វិក។
លោកប្រធានរដ្ឋចិន Xi Jinping បានរំលឹកឡើងវិញជាច្រើនដងថា ប្រទេសចិនប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព មិនថាអភិវឌ្ឍដល់កម្រិតណានឹងមិនធ្វើអនុត្តារភាព មិនវាទី មិនស្វែងរកក្របខ័ណ្ឌនៃអំណាច និងមិនធ្វើការប្រកួតប្រជែងខាងសព្វាវុធនោះទេ។ ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋចិន Xi Jinping ប្រទេសចិនបានអនុវត្តយ៉ាងមុតមាំនូវគោលនយោបាយការទូតសន្តិភាពដែលម្ចាស់ការនិងឯករាជ្យ ចូលរួមយ៉ាងសកម្មនូវប្រតិបត្តិការគាំពារសន្តិភាពរបស់អង្គការសហប្រជាជាតិ ពង្រឹងនិងអភិវឌ្ឍដោយឥតឈប់ឈរនូវចំណងមិត្តភាពនិងទំនាក់ទំនងភាពជាដៃគូជាមួយបណ្តាប្រទេសនានា។

បច្ចុប្បន្ន អនុត្តរភាពនិយមននិងគាំពារនិយមបន្តងើបឡើង បញ្ហាប្រឈមនិងភាពមិនប្រាកដប្រជាដែលពិភពលោកប្រឈមបានកើនឡើង។ លោកប្រធានរដ្ឋចិន Xi Jinping បានប្រៀបធៀបពហុភាគីនិយមទៅជាភ្លើងគប់ដែលអាចបំភ្លឺផ្លូវឈានទៅមុខរបស់មនុស្សជាតិដោយគូសបញ្ជាក់យ៉ាងច្បាស់លាស់ថា ត្រូវតែផ្សព្វផ្សាយពហុភាគីនិយម ខ្លឹមសារគន្លឹះរបស់វាគឺ កិច្ចការអន្តរជាតិត្រូវតែពិភាក្សាដោយអ្នកទាំងអស់គ្នា មិនអាចសម្រេចដោយប្រទេសមួយឬប្រទេសមួយចំនួនតិចនោះទេ។

ការសម្រេចសន្តិភាពជានិរន្តរ៍នៃពិភពលោកជាបំណងប្រាថ្នារបស់មនុស្សជាតិ។ លោកប្រធានរដ្ឋចិន Xi Jinping បានពិពណ៌នាការអភិវឌ្ឍន៍ជាចីរភាពថាជា”កូនសោមាស”សម្រាប់ដោះស្រាយបញ្ហាសកលនាពេលបច្ចុប្បន្ន ហើយលោកបានស្នើគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដើម្បីកសាងស្ពាននៃកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយសម្រាប់ជំរុញការអភិវឌ្ឍរួមរបស់ប្រទេសនានា។

បច្ចុប្បន្ន ប្រទេសចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសជាង ១៦០ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ជាមួយប្រទេសចំនួនជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ ហើយបានចាត់ទុកការគាំទ្រដល់ការអភិវឌ្ឍនៃប្រទេសសកលខាងត្បូងជាទិសដៅអាទិភាព ដោយបង្កើតមូលនិធិអភិវឌ្ឍសកលនិងកិច្ចសហប្រតិបត្តិការសកលខាងត្បូងដើម្បីជួយដល់ការធ្វើទំនើបកម្មនៃប្រទេសកំពុងអភិវឌ្ឍន៍។

គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” និងគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping បានផ្តល់ជាផលិតផលសាធារណៈសកលដ៏សំខាន់សម្រាប់ការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសច្ចធម៌។

លោក Xi Jinping បានមានប្រសាស្រន៍ថា “រាល់ពេលដែលកម្លាំងរបស់ប្រទេសចិនកើនឡើង ក្តីសង្ឃឹមសម្រាប់សន្តិភាពពិភពលោកក៏កើនឡើងមួយកម្រិតទៀត”៕

អត្ថបទដែលជាប់ទាក់ទង