**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

លោកប្រធានរដ្ឋចិន Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី

នៅថ្ងៃទី៧ ខែឧសភា ខណៈពេលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ីព្រមនិងចូលរួមពិធីរម្លឹកខួប ៨០ឆ្នាំ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀតនៅទីក្រុងមូស្គូ លោកប្រធានរដ្ឋចិន Xi Jinping បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “រៀនសូត្រពីប្រវត្តិសាស្ត្រ រួមគ្នាត្រួសត្រាយអនាគត” នៅលើកាសែត Rossiyskaya Gazeta ។
គួររម្លឹកថា ឆ្នាំ២០២៥នេះគឺជាខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិនក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត ព្រមទាំងសង្គ្រាមពិភពលោកប្រឆាំងនឹងពួកហ្វាស៊ីស ហើយក៏ជាខួប ៨០ ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិផងដែរ។
នៅក្នុងខណៈពេលជាប្រវត្តិសាស្ត្រនេះ ខ្ញុំនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ព្រមទាំងចូលរួម ពិធីរម្លឹកខួប ៨០ឆ្នាំ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត ដើម្បីរួមជាមួយប្រជាជនរុស្ស៊ីចងចាំពីប្រវត្តិសាស្រ្ត និងរម្លឹកវិញ្ញណ្ខន្ធនៃវីរជនពលីជីវិត។
ចិននិងរុស្ស៊ីសុទ្ធតែជាប្រទេសដ៏អស្ចារ្យដែលមានអរិយធម៌ដ៏ត្រចះត្រចង់។ ប្រជាជនចិន និងប្រជាជនរុស្សី សុទ្ធតែជាប្រជាជនដ៏អស្ចារ្យដែលមានឈាមជ័រនៃវីរភាព។ កាលពី ៨០ ឆ្នាំមុន ពួកយើងបានក្រោកឈរឡើងធ្វើការតស៊ូប្រយុទ្ធ ហើយទទួលបានជ័យជម្នះដ៏អស្ចារ្យក្នុងសង្រ្គាមប្រឆាំងពួកហ្វាស៊ីស។ មកដល់ថ្ងៃនេះ យើងគួរចាត់នូវរាល់វិធានការដ៏ចាំបាច់ទាំងអស់ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍរបស់យើង ហើយប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាអ្នកចងចាំប្រវត្តិសាស្ត្រ ជាដៃគូដើរតាមផ្លូវអភិវឌ្ឍន៍រួម និងការស្តារឡើងវិញ និងជាអ្នកគាំពារសច្ចយុត្តិធម៌អន្តរជាតិ ក៏ដូចជាធ្វើការរួមគ្នាដើម្បីស្វែងរកអនាគតដ៏ភ្លឺស្វាងសម្រាប់ជោគវាសនារបស់មនុស្សជាតិ។

អត្ថបទដែលជាប់ទាក់ទង