**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»

សម្តេចតេជោ ហ៊ុន សែន៖ ការវិនិយោគលើវិស័យកសិកម្ម គឺជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវការ

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួប និងសម្តែងការគួរសម នៅសណ្ឋាគារ JW Marriot រដ្ឋធានីហ្សាការតា។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយលោកសាស្ត្រាចារ្យបណ្ឌិត ដែលជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី រួមទាំងប្រធានក្រុមហ៊ុនមួយចំនួន ដូចជា លោក រ៉ូណា គូម៉ាឡា ពុធកា ដែលជាប្រធានក្រុមហ៊ុន ប៊ី ប៊ី អិច គ្រឌីត យូនៀន និងលោក ប៊ីឌីសេ ទីវ៉ាន់ ដែលជាប្រធានក្រុមហ៊ុន ភីធី សូណា ធូផាស ធូរីសេមិន ដាសទ្រី ធីប៊ីខេ ។ សម្ដេចតេជោ បានសម្ដែងក្តីរីករាយលើការចែរំលែក អំពីស្ថានភាព នៃការធ្វើវិនិយោគនៅកម្ពុជា ។

នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត បានសម្តែងនូវការស្វាគមន៍ ចំពោះសម្ដេចតេជោ ដែលបានអញ្ជើញមកទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ។

លោកបានអរគុណ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ និងប្រធានក្រុមហ៊ុននានា បានជួបសម្ដែងការគួរសម នាពេលនេះ ។ លោកសាស្ត្រាចារ្យ បានគោរពស្នើសុំសម្ដេចតេជោ បង្ហាញផ្លូវក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយចំពោះចំណាប់អារម្មណ៍ របស់លោកសាស្ត្រាចារ្យ ទៅលើការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ ក៏ដូចជា បង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែម ហើយទន្ទឹមនេះកម្ពុជាក៏កំពុងតែខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ក៏ដូចជា ការកាត់បន្ថយនៃភាពក្រីក្ររបស់ខ្លួន ដែលនៅមុនកូវីដ១៩ ប្រទេសកម្ពុជា មានអត្រាភាពក្រីក្រខ្ទង់ ១០% ប៉ុន្តែដោយសារកូវីដ អត្រានៃភាពក្រីក្របានកើនឡើងវិញ តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រនេះ ដូច្នេះ ការទាក់ទាញអ្នកវិនិយោគ គឺជាគោលការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ហើយសម្ដេចតេជោ បានរំលេចថា កម្ពុជា បន្តរក្សា និងប្រែក្លាយសន្តិភាព ទៅជាការអភិវឌ្ឍ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ។

នៅក្នុងឱកាសនោះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឆ្លើយតបទាក់ទងទៅនឹងការវិនិយោគ ដោយបានបង្ហាញប្រាប់ទៅលោកសាស្ត្រាចារ្យបណ្ឌិតថា សម្រាប់ក្នុងបរិបត្តិប្រទេសកម្ពុជា ការវិនិយោគទៅលើវិស័យកសិកម្ម គឺជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវការក្នុងនោះ សម្ដេច បានរំលេចអំពីការវិនិយោគទៅលើប្រព័ន្ធស្រោចស្រព ដែលជាគោលនយោបាយអាទិភាព និងរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ ។

សម្ដេចតេជោ បន្តថា បញ្ហាកសិកម្ម នៅក្នុងនោះ ប្រទេសកម្ពុជា ក៏កំពុងតែជំរុញឲ្យមានការវិនិយោគទៅលើវិស័យកសិ-ឧស្សាហកម្ម មានន័យថា ការកែច្នៃនូវផលិតផលរបស់កម្ពុជា។

សម្ដេចបានលើកជាឧទាហរណ៍ថា ប្រទេសកម្ពុជា មានការផលិតស្វាយចន្ទីឈរលំដាប់ទី១ នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ន។ ប៉ុន្តែការកែច្នៃយកទៅលក់នៅលើទីផ្សារបរទេសមានចំនួនតិច ។ ក្រៅពីនោះ កម្ពុជា នាំចេញទៅលក់នូវស្វាយចន្ទី ជាវត្ថុធាតុដើមទៅកាន់ប្រទេសវៀតណាម ។ ដូច្នេះប្រសិនបើ ក្រុមហ៊ុនវិនិយោគឥណ្ឌូនេស៊ី ចាប់អារម្មណ៍ទៅលើការវិនិយោគការកែច្នៃផលិតផលស្វាយចន្ទី ឬការបង្កើតនូវរោងចក្រ កសិ-ឧស្សាហកម្ម ដើម្បីកែច្នៃ គឺជារឿងដែលមានសារៈសំខាន់ សម្រាប់ការចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត បានសម្ដែងការពេញចិត្ត ចំពោះការបង្ហាញផ្លូវ របស់សម្ដេចតេជោ ដែលលោកបានចាប់អារម្មណ៍ទៅលើការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម របស់កម្ពុជា ហើយលោកក៏បានជម្រាបសម្ដេចតេជោថា លោកនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ដើម្បីសិក្សា និងស្វែងយល់អំពីឱកាសវិនិយោគបន្ថែមទៀត ។

លោកបានជម្រាបសម្ដេចតេជោទៀតថា សម្រាប់លោកផ្ទាល់ ក៏ដូចជាអ្នកវិនិយោគឥណ្ឌូនេស៊ី មានការទុកចិត្តទៅលើស្ថានភាព ក៏ដូចជាការវិវត្តនៃសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស ក្រោមការដឹកនាំរបស់សម្ដេចតេជោ កាលពីសម្ដេចនៅជាអតីតនាយករដ្ឋមន្ត្រី និងបន្តដោយ សម្ដេចធិបតី ដោយលោកសាស្ត្រាចារ្យ បានតាមដានជានិច្ច អំពីស្ថានការណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោកសាស្ត្រាចារ្យបណ្ឌិត បានកោតសរសើរថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កាលពីអតីតជានាយករដ្ឋមន្ត្រី បានរក្សានូវកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៧% ជាង ២ទសវត្សរ៍ ដែលជាកំណើនមួយមានលក្ខណៈល្អប្រសើរសម្រាប់ប្រទេសកម្ពុជា និងគួរជាទីចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានរំពឹងថា លោកសាស្ត្រាចារ្យបណ្ឌិត នឹងអញ្ជើញទៅទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខដ៏ខ្លី ហើយនិងជួបជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកឱកាស វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការរួមចំណែកមួយ ដើម្បីកាត់បន្ថយនូវភាពក្រីក្រ និងការបង្កើតការងារដល់ប្រជាជនកម្ពុជាបន្ថែមទៀត ។

ជាចុងក្រោយនៃជំនួប លោកសាស្ត្រាចារ្យបណ្ឌិត បានជូនពរដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រកបដោយជោគជ័យ ហើយរកពឹងថា នឹងបានជួបសម្ដេចតេជោ នាឱកាសក្រោយទៀត ជាពិសេសនៅក្នុងពេលដែលលោក អញ្ជើញទៅធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង