រថយន្តដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ បណ្តាលឱ្យកម្មកររងរបួសជាច្រើននាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២ ០២៥ រថយន្ត ដឹ កកម្មករជួបគ្រោះថ្នាក់នៅផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំព ង់ស្ពឺ បណ្តាលអោយកម្មកររងគ្រោះថ្នាក់ជាច្រើននាក់ ដោយមានរបួសធ្ងន់-ស្រាល ដែលរថយន្តប្រភេទ រថយន្តក្រុង ៥៥កៅអី។
ប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថាមូលហេតុ រថយន្ត ដឹកកម្មករ បេីកផ្លូវត្រង់ប៉ះជាមួយរថយន្ដ FORD រួចជ្រុលចង្កូតទៅបុកដេីមឈេី ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនកម្មករ កម្មការិនី រងរបួសទៅសង្រ្គោះព្យាបាលមន្ទីរពេទ្យ៕

