**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អាមេរិក ប្រកាសទណ្ឌកម្មថ្មីលើកងជីវពលមីយ៉ាន់ម៉ា ជុំវិញការសម្របសម្រួល ដល់បទល្មើសឆបោកតាមអនឡាញ

វ៉ាស៉ីនតោន៖ បើយោតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មថ្មីលើមីយ៉ាន់ម៉ា ដោយកំណត់លើមេទ័ពម្នាក់ និងកូនប្រុសពីរនាក់ រួមទាំងកងជីវពលរបស់មេទ័ពម្នាក់នោះ ជុំវិញការសម្របសម្រួល ដល់បទល្មើសឆបោកតាមអនឡាញ ដែលផ្តោតលើជនជាតិអាមេរិក ការជួញដូរមនុស្ស និងការរត់ពន្ធឆ្លងព្រំដែន។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា ទណ្ឌកម្ម នេះ ត្រូវ បាន ដាក់ លើ កងកម្លាំងជាតិ ការ៉ែន (Karen National Army), មេដឹកនាំកងកម្លាំងនេះ គឺលោក Saw Chit Thu និង កូនប្រុស ពីរ នាក់ របស់ គាត់។

ក្រោមការដឹកនាំរបស់លោក Saw Chit Thu កងកម្លាំង Karen National Army បានគ្រប់គ្រងតំបន់មួយនៅជាប់ព្រំដែនថៃ-ភូមា ជាយូរណាស់មកហើយ គឺទីប្រជុំជនព្រំដែន Myawaddy ដែលគេស្គាល់ថាជាជម្រកនៃក្រុមឆបោកតាមអនឡានជាច្រើន។

អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Michael Faulkender គូសបញ្ជាក់ថា «បទល្មើសឆបោកតាមអនឡាញ ដូចជាប្រតិបត្តិការរបស់កងកម្លាំង Karen National Army បង្កើតប្រាក់ចំណូលរាប់ពាន់លានសម្រាប់មេខ្លោងឧក្រិដ្ឋជន និងសហការីរបស់ពួកគេ ដោយការបោកប្រាស់លុយពីជនរងគ្រោះ ដែលរកបានមកយ៉ាងលំបាក។ ក្រសួងប្តេជ្ញាថា នឹងប្រើប្រាស់គ្រប់វិធីដើម្បីរំខានបណ្តាញទាំងនេះ និងឱ្យអ្នកស្វែងរកប្រាក់ចំណេញ ពីគម្រោងឧក្រិដ្ឋកម្មទាំងនេះ មកទទួលខុសត្រូវ»។

គួរបញ្ជាក់ថា តំបន់ Myawaddy ក៏បានក្លាយជាសមរភូមិដ៏សំខាន់មួយផងដែរ នៅពេលដែលកងទ័ពនៃរបបសឹក និងក្រុមចលនាតស៊ូប្រដាប់អាវុធផ្សេងទៀត ព្យាយាមដណ្តើមគ្រប់គ្រងប៉ុស្តិ៍ព្រំដែន ដែលមានលំហូរពាណិជ្ជកម្ម គិតជាទឹកប្រាក់ជាង ១ពាន់លានដុល្លារប្រចាំឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង