សម្តេចធិបតី៖ អ្នកណាធ្វើផ្ការីកអីក៏ធ្វើទៅ សំខាន់រាជរដ្ឋាភិបាល ខិតខំកសាងសមិទ្ធផលឲ្យរីកកាន់តែខ្លាំង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា អ្នកណាធ្វើផ្ការីកអីក៏ធ្វើទៅ សំខាន់រាជរដ្ឋាភិបាល ខិតខំកសាងសមិទ្ធផលឲ្យរីកកាន់តែខ្លាំង ដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ ទាំងមូល។
ការលើកឡើងរបស់សម្តេចធិបតីបែបនេះ គឺចង់មានន័យឌឺដង ឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
ក្នុងឳកាសអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលនិងបន្តចុះគ្រប់ទីកន្លែង ដើម្បីសម្ពោធសមិទ្ធផលជាច្រើន ជាបន្តបន្ទាប់ទៀតនៅទូទាំងប្រទេស ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិហើយ នេះជាផ្ការីករបស់រាជរដ្ឋាភិបាល៕

