ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញចូលរួមពិធីប្រកាសសមាសភាពប្រធានយុវជនគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ នាវិមាន៧មករា ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពប្រធានយុវជនគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ក៏បានធ្វើបទអន្តរាគមន៍ស្តីពីកិច្ចការសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីបានជ្រួតជ្រាប ដើម្បីចាត់តាំងអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ជូនថា ឯកឧត្តម អេង ទូច សមាជិកគណៈកម្មាធិការកណ្តាល ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេចចាត់តាំងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី និងបានរៀបចំពិធីប្រកាសនាពេលនេះ៕

