មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ចាត់តាំងកម្លាំងអន្តរាគមន៍ ដឹកទឹកប្រគេនព្រះសង្ឃ និងចែកជូនដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលកំពុងប្រឈមការខ្វះខាតទឹកនារដូវប្រាំង

ភ្នំពេញ៖ នៅថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ បានចាត់តាំងកម្លាំអន្តរាគមន៍ក្នុងអង្គភាពដោយ ប្រើប្រាស់រថយន្តអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំនួន០៥គ្រឿងចេញប្រតិបត្តិការដឹកជញ្ជូនទឹកពីទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ដើម្បីប្រគេនប្រសង្ឃ និងចែកជូនដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋក្នុងភូមិសាស្រ្តដែលកំពុងប្រឈមការកង្វះខាតទឹកស្អាតប្រើប្រាស់។
ការចេញប្រតិបត្តិការនាពេលនេះស្តែងចេញអោយឃើញអំពីការចុះជួយប្រជាពលរដ្ឋក្នុងគ្រាជួបទុក្ខលំបាក ក្នុងនាមយើងទាំងអស់គ្នាជាកូនចៅប្រជាពលរដ្ឋ ត្រូវរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ហើយស្របទៅតាមការស្នើសុំពីអាជ្ញាធរមូលដ្ឋាន ក្នុងអំឡុងអន្តរកាលនៃ ការកង្វះខាតទឹកស្អាត ប្រើប្រាស់ក្នុងនារដូវប្រាំង ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ និងភូមិសាស្រ្តមួយចំនួនទៀត នៃខេត្តកោះកុង៕

