សម្ដេចធិបតី ថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានធ្វើជាដៃគូដ៏ល្អអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុនដែលបានធ្វើជាដៃគូដ៏ល្អអភិវឌ្ឍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ក្នុងឳកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត ដែលកំពុងបម្រើការងារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅមិត្តជប៉ុនកុំភ័យ កម្ពុជា គឺបន្តនៅធ្វើការជាមួយជប៉ុនជានិច្ច ពីព្រោះកម្ពុជាបានចាប់ផ្ដើមជាមួយមិត្តជប៉ុន តាំងពីកវែកកឆ្នាំងមកម្ល៉េះ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបន្ថែមថា ការរីកច្រើននៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានដាក់ទន់ជាង ៧៥០លានដុល្លារ ពីឥណទានប្រទេសជប៉ុន ហើយកិច្ចសហប្រតិបត្តិការជាមួយជប៉ុន គឺជាគោលដៅធំ និងយុទ្ធសាស្ដ្ររយៈពេលវែងរបស់កម្ពុជា៕

